ប្រទេសជប៉ុននិយាយថាយោធាចិនទំនងជានៅពីក្រោយការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺរណិត

0

រដ្ឋាភិបាលនិយាយកាលពីថ្ងៃអង្គារ ទី២០ ខែមេសាថាប៉ូលិសទីក្រុងតូក្យូកំពុងតែស៊ើបអង្កេតការវាយប្រហារតាមអ៊ីនធឺរណិតលើក្រុមហ៊ុន និងទីភ្នាក់ងារស្រាវជ្រាវជាច្រើនរបស់ប្រទេសជប៉ុនប្រមាណជា ២០០ ក្រុមហ៊ុនរួមទាំងទីភ្នាក់ងារអវកាសរបស់ប្រទេសនេះដោយក្រុមហេគឃ័រដែលគេជឿថាមានទំនាក់ទំនងជាមួយយោធាចិន។

លោក Katsunobu Kato ប្រធានលេខាធិការខុទ្ទកាល័យបានប្រាប់ក្រុមអ្នកយកព័ត៌មានថា ប៉ូលិសបានបញ្ជូនសំណុំរឿងនេះពាក់ព័ន្ធនឹងការវាយប្រហារទៅលើទីភ្នាក់ងាររុករកអវកាសជប៉ុន (JAXA) ទៅកាន់ព្រះរាជអាជ្ញាដើម្បីធ្វើការស៊ើបអង្កេតបន្ថែមទៀត។ លោក Katoនិយាយថា ប៉ូលិសជឿជាក់ថាការវាយលុកទៅលើ JAXA ជាបន្តបន្ទាប់ត្រូវបានធ្វើឡើងក្នុងឆ្នាំ ២០១៦-២០១៧ ដោយ “Tick”ដែលជាក្រុមវាយប្រហារតាមអ៊ីនធឺរណិតរបស់ប្រទេសចិនក្រោមការដឹកនាំរបស់អង្គភាពកងទ័ពរំដោះប្រជាជន (People’s Liberation Army)។

យោងតាមការស៊ើបអង្កេតរបស់ប៉ូលិសបានអោយដឹងថា ជនសង្ស័យម្នាក់នៅក្នុងករណីការហេគទៅលើ JAXA នេះ វិស្វករប្រព័ន្ធចិនដែលមានមូលដ្ឋាននៅប្រទេសជប៉ុនត្រូវបានគេចោទប្រកាន់ថាបានចូលប្រើប្រាស់ទៅលើ Server ដោយចុះឈ្មោះខ្លួនឯងគាត់នៅក្រោមអត្តសញ្ញាណក្លែងក្លាយដើម្បីបើកការវាយប្រហារតាមអ៊ីនធឺរណិត៕

LEAVE A REPLY

Please enter your comment!
Please enter your name here