អត្តសញ្ញាណ និង​កាត​បង់ប្រាក់​អតិថិជន​រាប់លាន​នាក់​នៅ​ហាង DOMINO ឥណ្ឌា ត្រូវបាន​បង្ហាញ

0

ឧប្បត្តិ​ហេ​ត​អ៊ីនធឺណិត​បាន​ប៉ះពាល់​ទៅដល់​មនុស្ស​រាប់ពាន់នាក់​នៅ​ឥណ្ឌា។ នាពេលថ្មីៗនេះ អ្នកស្រាវជ្រាវ​សន្តិសុខ​អ៊ីនធឺណិត​បាន​ថ្លែងថា​ព័ត៌មាន​កាត​បង់ប្រាក់​ជាង១លាន​បាន​ដាក់លក់​នៅលើ គេហទំព័រ​ទីផ្សារងងឹត ក្នុងតម្លៃ​ជាង ៥០០ពាន់​ដុល្លា។ ព័ត៌មាន​នេះ​លេច​ចេញពី​ប្រព័ន្ធ Pizza របស់ Domino ឥណ្ឌា។

លោក Alon Gal ដែលជា​មន្ត្រី​បច្ចេកទេស​នៅ​ក្រុមហ៊ុន​សន្តិសុខ Hudson Rock បាន​លើកឡើងថា ហេ​គ​ឃ័​រ​ចង់​ហេ​គ​ទិន្នន័យ​នៅ​ហាង Domino របស់​ឥណ្ឌា ដែលមាន​ទំហំ​ជាង ១៣ TB ។

នៅក្នុង​សំដី​របស់​អ្នកជំនាញ ព័ត៌មាន​រួមមាន​ជាង ១៨០លាន ការ​កម្មង់​នៅ​សាខា​ហាង Pizza ដែល មានឈ្មោះ លេខ​ទូរស័ព្ទ អាសយដ្ឋាន អាសយដ្ឋាន​អ៊ី​ម៉ែ​ល និង​ការបង់ប្រាក់ លើសពីនេះ កាត​បង់ ប្រាក់​រាប់លាន​ត្រូវបាន​បង្ហាញ៖ “នេះ​ជាការ​លេច​ព័ត៌មាន​ដ៏​អាក្រក់​មួយ​នាពេលថ្មីៗនេះ” បើ​យោងតាម សំដី​របស់​អ្នកជំនាញ។

ជាងនេះទៀត អ្នកស្រាវជ្រាវ Rajshekhar បាន​រាយការណ៍​ទៅកាន់ CERT-IN ដែលជា​ភ្នាក់ងារ សន្តិសុខ​នៅ​ឥណ្ឌា ហើយ​ប្រហែល​ជាមាន​ព័ត៌មាន​ជនរងគ្រោះ​ជាង ២០០លាន​នាក់​ត្រូវបាន​បង្ហាញ។ វា​ប្រាកដថា ទោះបីជា​ព័ត៌មាន​ដែល​ត្រូវ​បង្ហាញ​បាន​កំពុងតែ​ដាក់លក់ អ្នកលក់​មិនបាន​បង្ហាញ​ពី ភស្តុតាង​នៃ​ឧប្បត្តិ​ហេតុនេះ​ទេ។

នៅក្នុង​អំឡុងពេល​នៃ​ឧប្បត្តិ​ហេតុនេះ មាន​ប្រជាជន​ឥណ្ឌា​រាប់ពាន់នាក់​រង​ផលប៉ះពាល់​ពី​បញ្ហា​នេះ រួមមាន​ប្រព័ន្ធ​នៅក្នុង​ក្រុមហ៊ុន Bigbasket, BuyUcoin, JusPay, និង​ក្រុមហ៊ុន​ជាច្រើន​ទៀត។ Gal ក៏បាន​បន្ថែមថា មាន Facebook records ជាង ៥៣៣លាន ត្រូវបាន​បង្ហាញ នៅក្នុង​នោះ​មាន ១៦៦ពាន់ records ជា​អ្នក​ប្រើ​នៅ​ឥណ្ឌា។ ព័ត៌មាន​ដែល​ត្រូវបាន​បង្ហាញ​រួមមាន៖ ឈ្មោះ​អ្នក​ប្រើ, អត្តសញ្ញាណ Facebook, អាសយដ្ឋាន​អ៊ី​ម៉ែ​ល, ភេទ, ព័ត៌មាន​ការងារ និង​មាន​ព័ត៌មានផ្សេងៗទៀត។

ប្រភពព័ត៌មាន៖ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១

ប្រែ​សម្រួល​ដោយ៖ កញ្ញា

LEAVE A REPLY

Please enter your comment!
Please enter your name here