ហ្វេសប៊ុកបានធ្វើឱ្យមានឧប្បត្តិហេតុលេចសារព័ត៌មានចេញទៅខាងក្រៅ។ នៅក្នុងសារនេះបាន បង្ហាញពីទំនាក់ទំនងរបស់ហ្វេសប៊ុកនៅអ៊ឺរ៉ុប អាហ្វ្រិច និង មជ្ឈឹមបូព៌ា ទោះបីជាការលេចសារនេះ បានទៅដល់ដៃកាសែត Belgian កាលពីថ្ងៃទី៨ ខែមេសា ដោយចៃដន្យក៏ដោយ។ នេះជាការសង្ស័យ ដោយសារតែក្រុមហ៊ុនមិនបានយកចិត្តទុកដាក់ទៅលើបញ្ហាសុវត្ថិភាព តែបែជារងចាំមើលថាតើមាន ព័ត៌មានលេចចេញទៅខាងក្រៅទេ មុនពេលចាប់ផ្តើមដោះស្រាយបញ្ហា។
អ្នកប្រើប្រាស់ប្រហែលជាចាំថា កាលពីពីរបីសប្តាហ៍មុន មានទិន្នន័យជាង ៥០០លាន records ត្រូវ បានបង្ហាញ ដែលរួមមានព័ត៌មានឯកជនជាង១០០ប្រទេស។ ទិន្នន័យដ៏ច្រើនសន្ធឹកនេះ ត្រូវបានដាក់ លក់នៅលើទីផ្សារងងឹត ដែលជាឧប្បត្តិហេតុ phishing និងជាការវាយប្រហារតាមអ៊ីនធឺណិត។
របាយការណ៍ចង្អុលបង្ហាញថា ការលេចព័ត៌មាននេះរួមមានព័ត៌មានសម្ងាត់ពី Mark Zuckerberg ដែល ជាប្រធានក្រុមហ៊ុនហ្វេសប៊ុក បន្ថែមលើទិន្នន័យពីនាយកប្រតិបត្តិបណ្តាញសង្គមផ្សេងទៀត។
នៅក្នុងការឆ្លើយតបទៅនឹងការលេចព័ត៌មាននេះ អ្នកនាំពាក្យហ្វេសប៊ុកបានថ្លែងថា៖ ”យើងខំប្រឹងធ្វើ យ៉ាងណាឱ្យអ្នកប្រើប្រាស់មានសុវត្ថិភាព។ យើងយល់ពីការព្រួយបារម្ភរបស់អ្នកប្រើប្រាស់ ដូច្នេះយើង នឹងបន្តពង្រឹងប្រព័ន្ធរបស់យើងឱ្យកាន់តែរឹងមាំថែមទៀត។
ទោះបីយ៉ាងណា ឯកសារផ្ទៃក្នុងរបស់ក្រុមហ៊ុនបានបង្ហាញថា៖ “យើងគិតថាប្រហែលជាការលេច ព័ត៌មាននេះអាចនឹងយូរបន្តិច។ សំខាន់ណាស់ ដែលថាអ្នកប្រើគួរយល់ពីបញ្ហានៅលើ platform និង ធ្វើឱ្យឱ្យបញ្ហាត្រលប់ទៅធម្មតាវិញ” នេះបើយោងតាមរបាយការណ៍ដែលបានបង្ហាញនោះ។ ធ្វើដូច្នេះ ក្រុមសន្តិសុខហ្វេសប៊ុក ស្នើឱ្យបង្ហោះសារនេះទៅកាន់សាធារណៈជន ក្នុងគោលបំណងបង្ហាញពី តម្លាភាពរបស់ខ្លួន។
នៅក្នុងសារនេះក៏បង្ហាញថា ហ្វេសប៊ុកស្នើមិនអធិប្បាយអ្វីបន្ថែមទេ ទៅលើបញ្ហានៃការលេចព័ត៌មាន នេះ៕
ប្រភពព័ត៌មាន៖ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១
ប្រែសម្រួលដោយ៖ កញ្ញា