ស្ត្រី​វ័យ​ចំណាស់​រស់នៅ​ហុងកុង​បាត់បង់​ប្រាក់​ចំនួន ៣២ លាន​ដុល្លារ​អាមេរិក​ពី​ការ​ឆបោក​តាម​ទូរស័ព្ទ

0

ប៉ូលិស​បាន​និយាយថា ស្ត្រី​ហុងកុង​អាយុ ៩០ ឆ្នាំ​ម្នាក់​ត្រូវបាន​ជន​ឆបោក​បន្លំ​ធ្វើជា​មន្ត្រី​ចិន​លួច​បន្លំ​យក​ទឹកប្រាក់​អស់​ចំនួន ៣២ លាន​ដុល្លារ​អាមេរិក។ ស្រី​ចាស់ជរា​នៅក្នុង​ទីក្រុង​ហុងកុង​រង​ការយាយី​ដោយ​ជន​ឆបោក​តាម​ទូរស័ព្ទ​ដែល​ស្វែងរក​ជនរងគ្រោះ​ដែល​ងាយ​រងគ្រោះ និង​អ្នកមាន​ដែល​មានបំណង​ផ្ទេរប្រាក់ ឬ​ធ្វើការ​វិនិយោគ​ក្លែងក្លាយ។

កាលពី​ថ្ងៃ​អង្គារ ទី២០ ខែមេសា​នេះ ប៉ូលិស​បាន​និយាយថា ជន​បោកប្រាស់​បាន​តម្រង់​គោលដៅ​ទៅលើ​ស្ត្រី​វ័យ​ចំណាស់​ម្នាក់​ដែល​រស់នៅក្នុង​ផ្ទះមួយ​នៅលើ The Peak ។ នៅ​រដូវក្តៅ​មុននេះ ក្រុម​ឧក្រិដ្ឋជន​បាន​ទាក់ទង​ស្ត្រី​ដែល​មិន​បញ្ចេញ​ឈ្មោះ​ដែល​ធ្វើ​ពុត​ជាម​ន្ត្រី​សន្តិសុខ​សាធារណៈ​ចិន។ ពួកគេ​បាន​អះអាងថា អត្តសញ្ញាណ​របស់​នាង​ត្រូវបាន​ប្រើប្រាស់​នៅ​ក្នុងករណី​ព្រហ្មទណ្ឌ​ធ្ងន់ធ្ងរ​មួយ​នៅក្នុង​ប្រទេស​ចិនដីគោក​នេះ។

ប្រភពពី​ប៉ូលិស​បាន​និយាយថា នាង​ត្រូវ​ផ្ទេរប្រាក់​ពី​គណនី​ធនាគារ​របស់​នាង​ទៅក្នុង​គណនី​មួយ​ដែល​ត្រូវបាន​កាន់កាប់​ដោយ​ក្រុម​ស៊ើបអង្កេត​ដើម្បី​រក្សា​សុវត្ថិភាព និង​ត្រួតពិនិត្យ។ ប៉ូលិស​បាន​និយាយថា ច្រើន​ថ្ងៃ​ក្រោយមក​មនុស្សម្នា​ក់បាន​មកដល់​ផ្ទះ​របស់​នាង​ដោយ​ប្រើ​ទូរស័ព្ទ​ចល័ត និង​ស៊ីម​កាត​ដើម្បី​ទំនាក់ទំនង​ជាមួយ​ភ្នាក់ងារ​សន្តិសុខ​ក្លែងក្លាយ​ដែល​បាន​បញ្ចុះបញ្ចូល​នាង​ឱ្យធ្វើ​ការផ្ទេរ​ប្រាក់​សរុប​ចំនួន ១១ លើក។

អស់​រយៈពេល​ជាង ៥ ខែ​នេះ ស្ដ្រី​ចំណាស់​បានប្រគល់​ប្រាក់​ចំនួន ២៥០ លាន​ដុល្លារ​ហុងកុង (៣២ លាន​ដុល្លារ​អាមេរិក) ដល់​អ្នកបោក​ប្រាស់​ដែលជា​ចំនួន​ធំ​បំផុត​មិន​ធ្លាប់មាន​នោះទេ។ ប៉ូលិស​បាន​និយាយថា ការ​ឆបោក​នេះ​ត្រូវបាន​គេ​រកឃើញ​ដោយសារតែ​ជំនួយការ​ក្នុងផ្ទះ​របស់​ស្ត្រី​ចំណាស់​ម្នាក់​គិតថា​មាន​អ្វីដែល​គួរអោយ​សង្ស័យ​កំពុង​កើតឡើង ហើយ​បាន​ទាក់ទង​កូនស្រី​របស់​ថៅកែ​នាង និង​ជូនដំណឹង​ទៅ​មន្ត្រី៕

សម្រួល៖ សុ​ផា

LEAVE A REPLY

Please enter your comment!
Please enter your name here