មេរោគ Mac Malware ដែល​រាលដាល​តាម Xcode Projects បាន​សម្រប​ខ្លួន​ក្នុង ឈី​ប macOS 11 & M1

0

ថ្មីៗនេះ ក្រុម​អ្នកស្រាវជ្រាវ​សុវត្ថិភាព​តាម​អ៊ី​ន​ធឺរ​ណិ​ត​បាន​រកឃើញ​យុទ្ធនាការ​មេរោគ​ដោយ​អ្នកជំនាញ​អះអាងថា យុទ្ធនាការ​នេះ​កំពុង​ប្រើប្រាស់​បរិស្ថាន​អភិវឌ្ឍន៍ Xcode។

បុ​ច្ចុ​ប្បន្ន យុទ្ធនាការ​នេះ​កំពុង​កំណត់​គោលដៅ​ជា​បន្តបន្ទាប់​ទៅលើ​បន្ទះ​ឈី​ប Apple M1 ថ្មី​និង​អាច​ចូល​លួច​ទិន្នន័យ​ពី​កម្មវិធី cryptocurrency។

ក្រោយពី​មានការ​ស៊ើបអង្កេត​ត្រឹមត្រូវ អ្នកវិភាគ​បានដឹងថា មេរោគ XCSSET ស្ថិតនៅ​ពីក្រោយ​យុទ្ធនាការ ហើយ​នេះ​មិនមែនជា​លើកទីមួយ​ទេ​នៅពេលដែល​អ្នកជំនាញរ​ក​ឃើញ​មេរោគ​បែបនេះ។ សូមបញ្ជាក់ថា គេ​រកឃើញ​មេរោគ XCSSET លើកដំបូង​នៅ​ខែសីហា

ឆ្នាំ២០២០ ហើយ​ចាប់ពីពេលនោះ​មក មេរោគ​នោះបាន​កំណត់​គោលដៅ​ជា​បន្តបន្ទាប់​ទៅលើ​អ្នក​អភិវឌ្ឍន៍​កម្មវិធី​សម្រាប់​ការ​លួច​ទិន្នន័យ។

ជាទូទៅ XCSSET បាន​ជួសជុល​រាល់​ម៉ូឌុល​បន្ទុក​ទាំងអស់ ដោយ​វា​អាច​បង្ហាញខ្លួន​ជា​កម្មវិធី​ស្របច្បាប់​របស់ Mac។ ក្រោយមកទៀត​វា​នឹង​បង្ក​ផលប៉ះពាល់​ដល់​គម្រោង Xcode ក្នុង​តំបន់។កម្មវិធី​រុករក​ដែល​អ្នក​គម្រាមកំហែង​ប្រើប្រាស់​ដើម្បី​អនុវត្ត​ការវាយប្រហារ​មានដូចជា៖

  • Microsoft Edge
  • Google Chrome
  • Brave
  • Opera
  • Mozilla Firefox
  • Yandex Browser
  • Qihoo 360 Browser

យោងទៅតាម​ការវិភាគ​លើ​មេរោគ XCSSET គេ​ឃើញថា Xcode Projects ជា​កត្តា​គម្រាមកំហែង​ធំធេង​ដល់​អ្នក​អភិវឌ្ឍន៍។ លើសពីនេះទៅទៀត អ្នក​អភិវឌ្ឍន៍​ដែល​រង​ផលប៉ះពាល់​ធ្លាប់បាន​បង្ហោះ​ស្នាដៃ​របស់​ពួកគេ​ទាំងអស់​នៅលើ​គេហទំព័រ​ក្រុមហ៊ុន GitHub៕

ប្រែ​សម្រួល៖ ប៉ោក លក្ខិណា

ប្រភពព័ត៌មាន gbhackers ចុះ​ផ្សា​តយ​ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here