យោងតាមលោក Li Bo អភិបាលរងនៃធនាគារប្រជាជនចិនបានអោយដឹងថា ការប្រើប្រាស់ប្រាក់យ័នឌីជីថលអន្តរជាតិនឹងមិនជំនួសប្រាក់ដុល្លារអាមេរិកជារូបិយប័ណ្ណបម្រុងសំខាន់របស់ពិភពលោកនោះទេ។
លោកនិយាយថា “សម្រាប់ការធ្វើអន្តរជាតូបនីយកម្មនោះ យើងបាននិយាយជាច្រើនដងថា វាជាដំណើរការធម្មជាតិហើយគោលដៅរបស់យើងគឺមិនជំនួសប្រាក់ដុល្លារអាមេរិក ឬរូបិយប័ណ្ណអន្តរជាតិដទៃទៀតទេ។ ខ្ញុំគិតថាគោលដៅរបស់យើងគឺអនុញ្ញាតឱ្យទីផ្សារជាអ្នកជ្រើសរើសដើម្បីជួយសម្រួលដល់ពាណិជ្ជកម្ម និងការវិនិយោគអន្តរជាតិ។
លោកបានបន្ថែមទៀតថា កិច្ចប្រឹងប្រែងចុងក្រោយក្នុងការបង្កើតរូបិយប័ណ្ណឌីជីថលរបស់ចិនដែលត្រូវបានបង្កើតឡើងដោយ blockchain គឺផ្តោតទៅលើការប្រើប្រាស់ក្នុងស្រុកប៉ុណ្ណោះ។ លោកលីបានបន្ថែមទៀតថា “ការលើកទឹកចិត្តប្រាក់យន់អ៊ីយ័ន (e-yuan ) កំពុងផ្តោតជាសំខាន់លើការប្រើប្រាស់ក្នុងស្រុកប៉ុណ្ណោះ។ អន្តរប្រតិបត្តិការជាសកលគឺជាបញ្ហាស្មុគស្មាញមួយ ហើយយើងមិនប្រញាប់ដើម្បីឈានដល់ដំណោះស្រាយជាក់លាក់ណាមួយនៅឡើយទេ។
បច្ចុប្បន្នប្រាក់អ៊ីយ័ន (e-yuan ) ស្ថិតក្នុងដំណាក់កាលសាកល្បងមានកំណត់មួយនៅក្នុងកម្មវិធីសាកល្បងផ្សេងៗគ្នានៅទូទាំងប្រទេស ហើយអាជ្ញាធរសង្ឃឹមថានឹងមានរូបិយប័ណ្ណឌីជីថលអធិបតេយ្យភាពមួយដែលត្រៀមខ្លួនជាស្រេចសម្រាប់ប្រើប្រាស់នៅក្នុងព្រឹត្តិការណ៍អូឡាំពិករដូវរងារឆ្នាំ ២០២២ នេះ។ ប្រទេសចិនគឺជាប្រទេសដំបូងគេនៅលើពិភពលោកដែលធ្វើតេស្តរូបិយប័ណ្ណឌីជីថលកម្រិតថ្នាក់ជាតិនេះ៕
សម្រួល៖ សុផា