ការទូទាត់​លុយ​ដោយ​មិន​ប្រើ «ក្រដាស់ប្រាក់» នៅក្នុង​ប្រទេស​រុស្ស៊ី​មាន​កើនឡើង​ខ្ពស់

0

អ្នកផ្តល់​ប្រាក់កម្ចី​ធំជាងគេ​បំផុត​របស់​ប្រទេស​រុស្ស៊ី​គឺ​ធនាគារ Sberbank បាន​បង្ហើប​ឱ្យដឹងថា សមាមាត្រ​នៃ​ការចាយ​ប្រាក់​ដែល​មិ​ិ​ន​មែន​ជា​ក្រដាសប្រាក់ (cashless) បាន​ឈានដល់​កម្រិត​ខ្ពស់បំផុត​នៅក្នុង​ត្រីមាស​ទីមួយ​នៃ​ឆ្នាំនេះ។ ទន្ទឹមនឹង​នេះដែរ ធនាគារកណ្តាល​កំពុង​សម្លឹងមើល​ប្រតិបត្តិការ​គ្មាន​ប្រើប្រាស់​ក្រដាសប្រាក់​មានការ​កើនឡើង​កាន់តែច្រើន​ផងដែរ។

យោងតាម​ទិន្នន័យ​របស់ Sberbank បាន​បង្ហាញថា ចំណែក​ភាគរយ​នៃ​ការចំណាយ​ដោយ​មិន​ប្រើប្រាស់​ក្រដាសប្រាក់​ក្នុងចំណោម​ប្រជាជន​រុស្ស៊ី​បាន​កើនឡើង​ដល់ ៥៩,៤ ភាគរយ​ក្នុង​រយៈពេល ៣ ខែ​ដំបូង​នៃ​ឆ្នាំ ២០២១ ដែល​នេះ​បង្កើត​នូវ​អត្រា​ខ្ពស់បំផុត។ ការលក់​ជាច្រើន​ដោយ​មិន​ប្រើប្រាស់​ក្រដាសប្រាក់​បាន​កើនឡើង ៣,៥ ភាគរយ​ពីមួយ​ត្រីមាស​ទៅមួយ​ត្រីមាស និង ៦,៣ ភាគរយ​បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំ​មុននេះ។

ធនាគារ​បានកត់សម្គាល់​ថា នៅក្នុង​ត្រីមាស​ដំបូង​នេះ ជាធម្មតា​មានការ​កើនឡើង​នូវ​ការលក់​ដោយ​មិន​ប្រើប្រាស់​នូវ​ក្រដាសប្រាក់​ពិតមែន ប៉ុន្តែ​ការកើនឡើង​ក្នុងឆ្នាំនេះ​នៅតែ​ជា​ចំនួន​ច្រើន​បំផុត​ចាប់តាំងពី​ឆ្នាំ ២០១៨ លើសពី​អត្រាកំណើន​ក្នុងអំឡុងពេល​រលក​ដំបូង​នៃ​ការ​ផ្ទុះឡើង​នៃ​ជំងឺ​កូ​រ៉ូ​ណា​ថែមទៀត។ នៅក្នុង​ការស្រាវជ្រាវរ​បស់ Sberbank បាន​និយាយថា“ នេះ​ជាការ​ផ្លាស់ប្តូរ​ជា​បណ្តោះអាសន្ន​នូវ​ចំណូលចិត្ត​អ្នកប្រើប្រាស់​ចំពេល​មានការ​រាតត្បាត​រាលដាល​នៃ​មេរោគ​កូ​វីដ ១” ក្រុមអ្នកវិភាគ​នៅ​ធនាគារ​បាន​បន្ថែមថា មេរោគ​កូ​វីដ ១៩ អាច​នាំឱ្យមាន​លំនាំ​នៃ​ការប្រើប្រាស់​ថ្មី​មួយ​ដែល​ងាក​ចេញពី​ការប្រើប្រាស់​នូវ​ក្រដាសប្រាក់៕

សម្រួល៖ សុ​ផា

LEAVE A REPLY

Please enter your comment!
Please enter your name here