តួ​ក​គី​ហាមឃាត់​ការប្រើប្រាស់​រូបិយប័ណ្ណ​គ្រីប​តូ (cryptocurrencies) សម្រាប់​ការទូទាត់​ប្រាក់

0

ធនាគារកណ្តាល​នៃ​ប្រទេស​តួ​ក​គី​ (CBRT) បាន​ហាមឃាត់​ការប្រើប្រាស់​រូបិយប័ណ្ណ​គ្រីប​តូ (cryptocurrencies) ក្នុង​ការទិញ​ទំនិញ និង​សេវាកម្ម​នានា​ដោយ​ព្រមាន​ពី​ហានិភ័យ​ជាច្រើន​ដែល​អាច​កើតឡើង​នៅក្នុង​ប្រតិបត្តិការ​ជាមួយនឹង​រូបិយប័ណ្ណ​នេះ។ ច្បាប់​នេះ​ចូល​ជាធរ​មាននៅ​ថ្ងៃទី ៣០ ខែមេសា​នេះ។

និយតករ​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ដែល​ត្រូវបាន​ចុះផ្សាយ​នៅក្នុង​ព្រឹត្តិប័ត្រ​ផ្លូវការ​ថា រូបិយប័ណ្ណ​គ្រីប​តូ (cryptocurrencies) និង​ទ្រព្យសម្បត្តិ​ឌីជីថល​ដទៃទៀត​ដែល​ផ្អែកលើ​បច្ចេកវិទ្យា​មិនអាច​ត្រូវបាន​ប្រើប្រាស់​ដោយផ្ទាល់ ឬ​ដោយ​ប្រយោល​ជា​ឧបករណ៍​ទូទាត់​ប្រាក់​ឡើយ។ CBRT បាន​និយាយថា “ក្រុមហ៊ុន​ផ្តល់​សេវា​បង់ប្រាក់​ជាច្រើន​មិនអាច​អភិវឌ្ឍ​គំរូ​អាជីវកម្ម​តាមរបៀប​ដែល​រូបិយប័ណ្ណ​គ្រីប​តូ (cryptocurrencies) ត្រូវបាន​ប្រើប្រាស់​ដោយផ្ទាល់ ឬ​ដោយ​ប្រយោល​ក្នុង​ការផ្តល់​សេវាកម្ម​ទូទាត់​ប្រាក់​តាម​អេឡិចត្រូនិក​នោះទេ ហើយ​ពួកគេ​នឹង​មិនអាច​ផ្តល់​សេវាកម្ម​ណាមួយ​ដែល​ទាក់ទង​នឹង​គំរូ​អាជីវកម្ម​បែបនេះ​បានទេ” ។

ធនាគារ​នេះ​បាន​បន្ថែមទៀតថា រូបិយប័ណ្ណ​គ្រីប​តូ (cryptocurrencies) មិន​ស្ថិតនៅក្រោម​ការគ្រប់គ្រង​ពីបទ​បញ្ជា និង​យន្តការ​ត្រួតពិនិត្យ​ណាមួយ ឬ​អាជ្ញាធរ​បទបញ្ញត្តិ​ឡើយ​ក្នុងចំណោម​ហានិភ័យ​សន្តិ​សុខ​ជាច្រើន​ផ្សេងទៀត​នោះ។ CBRT និយាយ​ផងដែរ​ថា ការប្រើប្រាស់​រូបិយប័ណ្ណ​គ្រីប​តូ (cryptocurrencies) អាច​នាំឱ្យមាន​ការខូចខាត​ជាច្រើន​ដែល​មិនអាច​ពន្យល់បាន​នោះទេ៕

សម្រួល៖ សុ​ផា

LEAVE A REPLY

Please enter your comment!
Please enter your name here