PayPal នឹង​ក្លាយជា​រូបិយ​ប័ណ្ណទូទាត់ប្រាក់​មួ​យ​ទៀត​នៅក្នុង​ប្រទេស​ចិន

0

នាយក​ប្រតិបត្តិ​ក្រុមហ៊ុន PayPal ដ៏​ធំ​របស់​សហរដ្ឋអាមេរិក​គ្រោង​នឹង​បង្កើត​កាបូប​រូបិយប័ណ្ណ (Wallet) នៅក្នុង​ប្រទេស​ចិន​សម្រាប់ធ្វើ​ការទូទាត់​ប្រាក់ ហើយ​ក្រុមហ៊ុន​មិនមាន​បំណង​ក្នុងការ​ប្រកួតប្រជែង​ជាមួយ​ក្រុមហ៊ុន​រូបិយប័ណ្ណ​ផ្សេងទៀត​ក្នុងប្រទេស​នេះ​ទេ។

លោកស្រី Qiu បាន​ថ្លែង​នៅក្នុង​វេទិកា Boao Forum for Asia ថា​ទីផ្សារ​ក្រៅប្រទេស​របស់ PayPal មាន​បណ្តាញ​ធំ​មួយ​ដែលមាន​ក្រុមហ៊ុន​សហគ្រាស​ជាង ២០ លាន និង​អ្នកប្រើប្រាស់​ជាង ៣៧៧ លាន​នាក់។ លោកស្រី​បាន​បន្ថែមទៀតថា អាជីវកម្ម​សំខាន់​របស់​ក្រុមហ៊ុន​នៅពេលនេះ​គឺ​ជួយ​ក្រុមហ៊ុន​ចិន​ខ្នាតតូច និង​មធ្យម​អោយ​លក់ទំនិញ​ទៅ​បរទេស​កាន់​តែមាន​ប្រសិទ្ធភាព និង​ងាយស្រួល​ហើយ​បន្ទាប់​មកជួយ​អ្នកលក់​ទាំងនោះ​ឱ្យ​ទទួលបាន​ប្រាក់​ត្រឡប់មកវិញ​យ៉ាង​ងាយស្រួល។

នាយក​ប្រតិបត្តិ​រូបនេះ​និយាយថា PayPal នឹងមិន​ប្រកួតប្រជែង​ជាមួយ Alipay និង WeChat Pay (ដែលមាន​ចំនួន​សរុប ៩៤ ភាគរយ​នៃ​ទីផ្សារ​ទូទាត់​ប្រាក់​តាម​ទូរស័ព្ទ​ក្នុងប្រទេស​ចិន)នោះទេ ប៉ុន្តែ​ក្រុមហ៊ុន​នឹង​សហការ​ជាមួយ​ពួកគេ​វិញ។ នៅក្នុង​ខែមករា​នេះ ក្រុមហ៊ុន PayPal បាន​ទិញយក GoPay របស់​ចិន​ន​ជាមួយនឹង​សិទ្ធិ​គ្រប់គ្រង ១០០% ។ ដូច្នេះ PayPal បាន​ក្លាយជា​ក្រុមហ៊ុន​បរទេស​ដំបូង​គេ​ដែល​ទទួលបាន​សិទ្ធិ​ផ្តល់​សេវាកម្ម​ទូទាត់​ប្រាក់​ដំបូង​គេ​នៅក្នុង​ប្រទេស​ចិន៕

LEAVE A REPLY

Please enter your comment!
Please enter your name here