កម្មវិធី​ព្យាបាទ​នៅក្នុង Google Play Store ប្រើ​សារ SMS ជូនដំណឹង​ដើម្បី​លួច​បន្លំ​វិក័យប័ត្រ

0

អ្នកស្រាវជ្រាវ​លើ​អ៊ី​ន​ធឺរ​ណិ​ត​បាន​រកឃើញ​កម្មវិធី​ថ្មី​ដែលមាន​គំនិតអាក្រក់​នៅ​លើ Google Play ដែល​វា​កំពុង​កំណត់​គោលដៅ​ជាប្រចាំ​លើ​អ្នកប្រើប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ Android និង​ការ​ហេ​គ​លើ​សារ​ជូនដំណឹង SMSដើម្បី​បន្លំ​យក​វិក័យប័ត្រ។

សូមបញ្ជាក់​ផងដែរ​ថា កម្មវិធី​ព្យាបាទ​ទាំងនេះ​កំពុង​កំណត់​គោលដៅ​លើ​អ្នកប្រើប្រាស់​នៅ​តំបន់​អាស៊ីអាគ្នេយ៍​និង​ឧបទ្វីប​អារ៉ាប់។ប្រតិបត្តិ​ករ​នៃ​កម្មវិធី​ដែលមាន​គំនិតអាក្រក់​ទាំ​ង​នោះ​ផ្តោតលើ​អ្នកប្រើប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ Android ហើយ​ពួកគេ​បានកំណត់​គោលដៅ​អ្នកប្រើប្រាស់​ច្រើនជាង​ចំនួន ៧០០,០០០ នាក់​រួចមកហើយ។យោងតាម​របាយការណ៍​របស់ McaFee បញ្ជាក់​ឲ្យ​ដឹងថា កម្មវិធី​ព្យាបាទ​ត្រូវគេ​ដកចេញ​ពី​វេទិកា​មុនពេល​កម្មវិធី​ទាំងនោះ​ត្រូវ​អ្នកវិភាគ​រកឃើញ។

អ្នកស្រាវជ្រាវ​បង្ហាញថា​កម្មវិធី​ចំនួន០៩ដែល​ឆ្លង​មេរោគ​មាន៖

-Keyboard Wallpaper

-PIP Photo Maker

-2021 Wallpaper and Keyboard

-Barber Prank Hair Dryer, Clipper, and Scissors

-Picture Editor

-PIP Camera

-Keyboard Wallpaper

-Pop Ringtones for Android

-Cool Girl Wallpaper/SubscribeSDK

ជា​ចុងក្រោយ អ្នកស្រាវជ្រាវ​បាន​ណែនាំ​ឱ្យ​អ្នកប្រើប្រាស់​ត្រូវធ្វើ​ការត្រួត​ពិនិត្យ​លើ​កម្មវិធី​អនាមិក​បែបនេះ​ដើម្បី​អាច​ការពារ​ខ្លួន៕

ប្រែ​សម្រួល៖ ប៉ោក លក្ខិណា

ប្រភពព័ត៌មាន gbhackers ចុះផ្សាយ​ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here