នៅថ្ងៃទី ២២ ខែមេសានេះ ក្រុមអ្នកស្រាវជ្រាវសុវត្ថិភាពអ៊ីនធឺរណិតបានរកឃើញនូវកម្មវិធីចំនួន 9 ដែលអនុញ្ញាតអោយហេគឃ័រអាចលួចទិន្នន័យបញ្ជីឈ្មោះ ព័ត៌មានឧបករណ៍ប្រើប្រាស់ និងសារ SMS នៅលើស្មាតហ្វូនរបស់អ្នកបាន។ កម្មវិធីដែលមានមេរោគចំនួន 9 នេះគឺមានដូចជា៖
- Keyboard Wallpaper (com.studio.keypaper2021)
- PIP Photo Maker (com.pip.editor.camera)
- 2021 Wallpaper and Keyboard (org.my.favorites.up.keypaper)
- Barber Prank Hair Dryer, Clipper and Scissors (com.super.color.hairdryer)
- Picture Editor (com.ce1ab3.app.photo.editor)
- PIP Camera (com.hit.camera.pip)
- Keyboard Wallpaper (com.daynight.keyboard.wallpaper)
- Pop Ringtones for Android (com.super.star.ringtones)
- Cool Girl Wallpaper/SubscribeSDK (cool.girly.wallpaper)
ប្រសិនបើអ្នកមានតម្លើងកម្មវិធីណាមួយនៅក្នុងចំណោមកម្មវិធីទាំង 9 នេះសូមធ្វើការលុបចោលភ្លាមជាបន្ទាន់។ គិតមកត្រឹមថ្ងៃនេះ ចំនួនអ្នកដោនឡូតកម្មវិធីទាំងនេះមានចំនួន 750,000 នាក់។ គួរបញ្ជាក់ផងដែរថា រហូតមកទល់ពេលនេះ ក្រុមហ៊ុន Google បានលុបចោលនូវកម្មវិធីដែលមានមេរោគជាង 17000 កម្មវិធីនៅលើ Google Play Store របស់ខ្លួន៕