សូម​ប្រុងប្រយ័ត្ន! QR Codes អាច​ប្រើប្រាស់​ក្នុងការ​បញ្ជូន​មេរោគ Malware និង​លួច​ប្រាក់​ចេញពី​កាត​ធនាគារ​របស់​អ្នក

0

QR Codes បច្ចុប្បន្ននេះ​ក៏​ប្រើប្រាស់​នៅក្នុង​ប្រព័ន្ធ​ធនាគារ និង​កម្មវិធី​ជាច្រើន ប៉ុន្តែ QR Codes ក៏​អាច​ត្រូវបាន​ប្រើប្រាស់​ដោយ​ហេ​គ​ឃ័​រ​ក្នុងការ​ប​ញ្ចូ​ន​មេរោគ Malware ការភ្ជាប់​ទៅកាន់ Links ឬ URL ដែលមាន​គ្រោះថ្នាក់ ការ​ខ​ល ឬ​បញ្ជូន​សារ ការចាប់យក​ទីតាំង និង​ហេ​គ​ទៅលើ​ប្រព័ន្ធ​បង់ប្រាក់​នៃ​ធនាគារ​ថែមទៀត។

នេះ​គឺជា​វិធីសាស្ត្រ​ក្នុងការ​ប្រើប្រាស់​នូវ QR Codes ប្រកបដោយ​សុវត្ថិភាព៖

  1. បន្ទាប់ពី​ស្កេ​ន QR Codes ប្រសិនបើ​មាន​សារ​ណាមួយ​អោយបំពេញ​នូវ​ព័ត៌មានសំខាន់ៗ និង​លេខ​សម្ងាត់ នោះ​វា​គឺជា​កូដ​មេរោគ​ហើយ!
  2. ឆែក​មើល​ទៅលើ QR Codes នោះ​ថា​តំណាងអោយ​អ្វី​មុនពេល​ធ្វើការ​ស្កេ​ន
  3. កុំ​ស្កេ​ន QR Codes ដែល​អ្នកទទួលបាន​ពី​អ៊ី​ម៉ែ​ល ព្រោះ​វា​បញ្ជូន​មកពី​ហេ​គ​ឃ័​រ
  4. កុំ​ស្កេ​ន QR Codes ណា​ដែល​ព្រី​ន​ឡើងវិញ ឬ​បិទ​បន្ថែម​នូវ QR Codes ពីលើ​ឯកសារ​ដើម

ដូចនេះ ការ​គំរាម​គំហែង​តាមរយៈ QR Codes គឺមាន​ការកើនឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ហើយ​ហេ​គ​ឃ័​រ​ក៏​ប្រើប្រាស់​នូវ​វិធីសាស្ត្រផ្សេងៗដើម្បី​លួច​ទិន្នន័យសំខាន់ៗចេញពី​ឧបករណ៍​របស់​អ្នក​ផងដែរ សូម​មានការ​ប្រុងប្រយ័ត្ន​អោយបាន​ខ្ពស់បំផុត៕

LEAVE A REPLY

Please enter your comment!
Please enter your name here