កាលពីថ្ងៃទី 23 ខែមេសានេះ ក្រុមហ៊ុន Google ទើបតែធ្វើការអាប់ដេត version ទី 90 ទៅលើកម្មវិធី Chrome សម្រាប់ប្រព័ន្ធប្រតិបត្តិការ Windows, MacOS និង Linux ។ នៅក្នុងការអាប់ដេតនេះជួសជុលទៅលើចន្លោះប្រហោង 0-Day ចំនួន 5 ដ៏គ្រោះថ្នាក់ (CVE-2021-21222, CVE-2021-21223, CVE-2021-21224, CVE-2021-21225, CVE-2021-21226) ដែលអនុញ្ញាតអោយហេគឃ័រអាចប្រតិបត្តិកូដដើម្បីលួចព័ត៌មានចេញពី Browser Chrome របស់អ្នកបាន។
គួរបញ្ជាក់ថា ចន្លោះប្រហោង 0-Day ត្រូវរកឃើញដោយអ្នកស្រាវជ្រាវសុវត្ថិភាពលោក Jose Martinez កាលពីថ្ងៃទី 5 ខែមេសា ឆ្នាំ 2021 ។ ចន្លោះប្រហោង 0-Day នេះពិតជាមានគ្រោះថ្នាក់មែនទែន សូមធ្វើការអាប់ដេតជាបន្ទាន់ដោយចូលទៅកាន់ ‘Settings —> About Chrome’ និងធ្វើការអាប់ដេតទៅកាន់ជំនាន់ Chrome 90 ដើម្បីគេចផុតពីការវាយប្រហាររបស់ហេគឃ័រ៕