នៅក្នុងពេលបច្ចុប្បន្ននេះ ក្រុមហេគឃ័របានប្រើប្រាស់នូវវិធីសាស្ត្រផ្សេងៗគ្នាដើម្បីអាចវាយប្រហារទៅលើគោលដៅដែលខ្លួនបានកំណត់។ នៅក្នុងឆ្នាំ 2020 នេះ ក្រុមហេគឃ័របានប្រើប្រាស់នូវវិធីសាស្ត្រចំនួន 7 ដើម្បីវាយប្រហារទៅលើជនរងគ្រោះ។

- ការប្រើប្រាស់អ៊ីម៉ែល៖ ហេគឃ័របានផ្ញើរអ៊ីម៉ែលជាមួយនឹង Links ឬ URL ដែលបញ្ចុះបញ្ចូលអោយជនរងគ្រោះចុចនៅលើ Links នោះ ឬបំពេញព័ត៌មានសំខាន់។
- ការប្រើប្រាស់ឯកសារ PDF៖ ហេគឃ័របានផ្ញើរនូវឯកសារជា pdf ដែលពួកគេបានបញ្ចូលកូដមេរោគនៅលើឯការនោះ ហើយពួកគេអាចបញ្ជាពីចម្ងាយបានទៅលើម៉ាស៊ីនរបស់ជនរងគ្រោះ។
- ការប្រើប្រាស់នូវចំណុចខ្សោយនៃប្រព័ន្ធ OS៖ ហេគឃ័រធ្វើការជ្រៀតចូលទៅក្នុងម៉ាស៊ីនរបស់ជនរងគ្រោះនៅពេលដែលពួកគេមិនបានធ្វើការអាប់ដេតទៅលើ OS ជាប្រចាំ ឬប្រើប្រាស់នូវកម្មវិធី Cracks ។
- ការលួចយកសិទ្ធិជា Admin៖ ហេគឃ័រព្យាយាមក្នុងការជ្រៀតចូលទៅក្នុងម៉ាស៊ីនរបស់ជនរងគ្រោះ និងកែប្រែសិទ្ធិរបស់ជនរងគ្រោះនោះទៅជា Admin ដើម្បីអាចគ្រប់គ្រងនៅលើម៉ាស៊ីនទាំងមូលបាន។
- ការលួចលេខសម្ងាត់ និងប្រើប្រាស់នូវ KeyLoggers៖ ហេគឃ័របានលួចយកអត្តសញ្ញាណរបស់ជនរងគ្រោះប្រសិនបើពួកគេប្រើប្រាស់នូវលេខសម្ងាត់ដែលខ្សោយ ឬជនរងគ្រោះឆ្លងមេរោគ Malware ឬម៉ាស៊ីនរបស់ជនរងគ្រោះមានកម្មវិធី KeyLoggers ។
- ការប្រមូលព័ត៌មានគ្រប់ជ្រុងជ្រោយរបស់ជនរងគ្រោះ៖ ប្រសិនបើជនរងគ្រោះចូលចិត្តបង្ហោះព័ត៌មានផ្ទាល់ខ្លួននៅលើអ៊ីនធឺរណិត ហេគឃ័រអាចធ្វើការប្រមូលព័ត៌មានរបស់ជនរងគ្រោះបន្តិចម្តងៗ និងចាប់ផ្តើមការវាយប្រហារ។
- ការវាយប្រហារតាម Network៖ ហេគឃ័រព្យាយាមវាយប្រហារទៅលើបណ្តាញ Network ដែលជនរងគ្រោះបានភ្ជាប់ទៅតាមរយៈ LAN Port ឬ WIFI ។
ដូចនេះ សូមពង្រឹងទៅលើចំនេះដឹងសុវត្ថិភាពលើអ៊ីនធឺរណិតជាប្រចាំ និងកុំចែកចាយព័ត៌មានសំខាន់នៅលើអ៊ីនធឺរណិតអោយសោះ៕