ប៉ូលិស DC អះអាងថា មានការ​វាយប្រហារ​តាម​អ៊ិន​ធឺរ​ណិ​ត ក្រោយពី​ហេ​គ​ឃ័​រ​បង្ហាញ​រូបភាព​ទិន្នន័យ​ក្នុង​វេទិកា​ហេ​គ

0

សហរដ្ឋអាមេរិក៖ នាយកដ្ឋាន​ប៉ូលិស​ក្រុង​បញ្ជាក់ថា ពួកគេ​រង​ការវាយប្រហារ​តាម​អ៊ី​ន​ធឺរ​ណិ​ត ក្រោយពី​ក្រុម​អ្នក​វាយប្រហារ Babuk បញ្ចេញ​រូបថត​អេក្រង់​ដែលជា​ការ​លួច​ទិន្នន័យ​របស់​ប៉ូលិស​នៅក្នុង​វេទិកា​ហេ​គ (hacker forums)។

នាយកដ្ឋាន​ប៉ូលិស​ក្រុង (The Metropolitan Police Department) ត្រូវបាន​គេ​ស្គាល់​ថា​ប៉ូលិស DC ឬ MPD គឺជា​ភ្នាក់ងារ​អនុវត្ត​ច្បាប់​បឋម​សម្រាប់​ទីក្រុង​វ៉ាស៊ីនតោន​ឌី​ស៊ី ដែលជា​រដ្ឋធានី​របស់​សហរដ្ឋអាមេរិក។

ប៉ូលិស​ដឹង​ពី​ការ​លេច​ធ្លាយ​ទិន្ន័យ​នេះ ក្រោយពី​ក្រុម​ហេ​គ​ឃ័​របា​នប​ង្ហោះ​រូបថត​អេក្រង់​ជាច្រើន និង​អាង​ថា ជា​ទិន្ន័យ​ដែល​ពួកគេ​បាន​លួច​អំឡុង​ការវាយប្រហារ។  រូបថត​អេក្រង់​មួយ​ក្នុងចំណោម​រូបថត​អេក្រង់​ជាច្រើន​មាន​បន្ថែម​ទាំង​កំណត់ត្រា​ពេលវេលា​លើ​កញ្ចប់​ទិន្ន័យ​ដូចជា ៤/១៩/២០២១ ដែល​ទំនងជា​ពេលវេលា​ដែល​ហេ​គ​ឃ័​រ បាន​លួច​យក​ទិន្នន័យ។

លើសពីនេះ ហេ​គ​ឃ័​រ Babuk បានចង្អុលបង្ហាញ​យ៉ាងច្បាស់​ពី​ឯកសារ​មួយច្បាប់​ទំនងជា​មាន​ពាក់ព័ន្ធ​ទៅនឹង​ការចាប់ខ្លួន​អ្នក​នៅ​ពីក្រោយ​ការតវ៉ា​នៅ​ថ្ងៃទី៦ ខែមករា ដែល​បាន​សម្រុក​ចូលទៅក្នុង​អាគារ Capital Building។

បច្ចុប្បន្ន ប៉ូលិស DC បញ្ជាក់ថា ពួកគេ​កំណត់​អត្តសញ្ញាណ​ម៉ាស៊ីន​មេ​បំពាន​បាន​ហើយ និង​លើសពីនេះ ភ្នាក់ងារ FBI កំពុងតែធ្វើការ​ស៊ើបអង្កេត​លើ​បញ្ហា​នេះ៕

ប្រែ​សម្រួល៖ ប៉ោក លក្ខិណា

ប្រភពព័ត៌មាន bleepingcomputer ចុះផ្សាយ​ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here