នៅថ្ងៃទី 27 ខែមេសា ឆ្នាំ 2021 នេះ កម្មវិធីតេឡេក្រាម (Telegram) បានធ្វើការអាប់ដេតទៅលើមុខងារថ្មីៗចំនួន 3 របស់ខ្លួន។
មុខងារទី 1: ការទូទាត់ប្រាក់ជំនាន់ 2.0
- ការដាក់លក់នូវទំនិញ និងសេវាកម្មនៅក្នុង Group ឬ Channel តាមរយៈ Bot Payments ហើយតេឡេក្រាមមិនកាត់នូវកំរៃជើងសារនោះទេ (នៅលើកុំព្យូទ័រចាប់ពីជំនាន់ Telegram Desktop 2.7.2 ឬខ្ពស់ជាងនេះ ឬនៅលើទូរស័ព្ទដៃអាប់ដេតទៅកាន់ជំនាន់ 7)
- ការលក់ទំនិញជាមួយការធានានូវព័ត៌មានសម្ងាត់នៃកាតឥណទានរបស់អ្នក ហើយតេឡេក្រាមមិនធ្វើការកត់ត្រានូវព័ត៌មានណាមួយឡើយ
មុខងារទី 2: ការកំណត់កាលវិភាគទៅលើការឆាតជាសំឡេង (Voice Chats) និងសាររំលឹក (Voice Chat Reminder), Zoom, Media Player, Direct-Download សម្រាប់ Android
- នៅក្នុងតេឡេក្រាមនៅលើ Android និង iOS ជំនាន់ទី 7 Beta មានមុខងារថ្មីក្នុងការកំណត់ទៅលើសារសំឡេងបានតាមរយៈការចូលទៅក្នុង Group ឬ Channel ចុចយក Start Voice Chat > Schedule Voice Chat
- ការបញ្ជូនសាររំលឹកអំពីសារជាសំឡេង (Voice Chat Reminder)
- ការសង្កត់នៅលើរូបភាពដើម្បីធ្វើការ Zoom
- ការមើលវីដេអូទៅមុខ(Fast-Forward) ថយក្រោយ(Rewind) តាមការកំណត់របស់អ្នក
មុខងារទី 3: ការអាប់ដេតមុខងារថ្មីនៅលើ Web Browser
- ការបន្ថែមនូវមុខងារថ្មីសម្រាប់តេឡេក្រាមនៅលើ Web ដែលទ្រទ្រង់ទៅលើរូបភាព Stickers មានចលនា មុខងារ Dark Mode និង Chat folders
ប្រភព៖ https://telegram.org/blog/payments-2-0-scheduled-voice-chats/fa?setln=en