ថ្វីត្បិតតែ ការប្រើប្រាស់កម្មវិធីត្រួតពិនិត្យបុគ្គលិកស្របច្បាប់នៅអាមេរិកក៏ពិតមែន។ ប៉ុន្តែ មុនពេល អ្នកចង់អនុវត្តវិធីសាស្ត្រនេះ នៅកន្លែងធ្វើការ អ្នកគួរតែយល់ពីច្បាប់ផ្សេងៗដែលពាក់ព័ន្ធនឹងការទទួល យកនេះ។
ដោយសារការរីកចម្រើននៃបច្ចេកវិទ្យានៅកន្លែងធ្វើការ ប្រធានអាចប្រើកម្មវិធីតាមដាន សកម្មភាព និងទីតាំងរបស់បុគ្គលិកបានស្រួល។ ច្បាប់នេះត្រូវបានណែនាំដោយ Electronics Communications Private Act កាលពីឆ្នាំ ១៩៨៦ និងច្បាប់រដ្ឋផ្សេងទៀត។
ទោះបីយ៉ាងណា ប្រធានគួរតែមានតម្លាភាពក្នុងការគ្រប់គ្រងបុគ្គលិកដើម្បីឱ្យបុគ្គលិកមានអារម្មណ៍ថា មានសុវត្ថិភាព និងត្រូវបានការពារដោយស្របច្បាប់។
តើអ្វីទៅជាការតាមដានបុគ្គលិក?
ការតាមដានបុគ្គលិក គឺនៅពេលដែលប្រធានប្រើប្រាស់វិធីសាស្ត្រផ្សេងៗដើម្បីតាមដានសកម្មភាព និងទីកន្លែងធ្វើការរបស់បុគ្គលិក។ វិធីសាស្ត្រទាំងនោះរួមមាន៖ វីដេអូតាមដាន (video surveillance) បច្ចេកវិទ្យាតាមដានជីវសាស្ត្រ (biometric technology) កម្មវិធីត្រួតពិនិត្យ, GPS, និងពេលវេលា។ លើសពីនេះ មានការឆែកគេហទំព័រ ការប្រើប្រាស់កម្មវិធីឆែកអ៊ីម៉ែល ទូរស័ព្ទ និងទាញយកទិន្នន័យ ពីភ្នាក់ងារឥណទាន។
អត្ថប្រយោជន៍នៃការត្រួតពិនិត្យបុគ្គលិកមានច្រើនដូចជា៖ ការការពារចោរផ្ទៃក្នុង ការវាយតម្លៃ ផលិតភាពបុគ្គលិក ធានាការប្រើប្រាស់ធនធានដ៏ត្រឹមត្រូវ និងអាចផ្តល់ជាភស្តុតាងក្នុងករណីវិវាទ។
ច្បាប់ត្រួតពិនិត្យបុគ្គលិកដែលអ្នកគួរដឹង៖ មានច្បាប់សហព័ន្ធ និងច្បាប់ឯកជនរដ្ឋ ដែលប្រធានគួរតែ ដឹងនៅពេលដាក់បញ្ចូលកម្មវិធីតាមដានបុគ្គលិកទៅក្នុងប្រព័ន្ធគ្រប់គ្រងរបស់ខ្លួន។ អាស្រ័យទៅលើ ច្បាប់រដ្ឋ និងតំបន់មានភាពខុសគ្នា ប្រធានតម្រូវឱ្យផ្តល់ព័ត៌មានទៅកាន់បុគ្គលិកនៅពេលដែលពួកគេ ត្រូវបានតាមដាននោះ។ ប៉ុន្តែច្បាប់ផ្សេងទៀត ទាមទារការឯកភាពពីបុគ្គលិក។ ទោះបីយ៉ាងណា បុគ្គលិកគួរតែគិតថាមានភាពឯកជនតិចតួចពីក្រុមហ៊ុនប្រភេទនេះ ជាពិសេសនៅពេលប្រើឧបករណ៍ របស់ក្រុមហ៊ុនតែម្តង។
តើប្រធានអាចតាមដានប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់បុគ្គលិកដែរឬទេ? ការតាមដានប្រព័ន្ធផ្សព្វផ្សាយ សង្គមរបស់បុគ្គលិកមានការលំបាកណាស់។ ទោះបីយ៉ាងណា មានរដ្ឋជាច្រើនបានចេញច្បាប់ហាម មិនឱ្យប្រធានប្រើប្រាស់គណនីសង្គមរបស់បុគ្គលិកទេ។
អនុសាសន៍ចុងក្រោយ៖ ច្បាប់ឯកជនភាពបុគ្គលិកមិនទាន់បានចែងច្បាស់លាស់នៅឡើយទេ។ ដូច្នេះ ទាំងប្រធាន និងបុគ្គលិកគួរតែប្រុងប្រយ័ត្ន និងស្វែងយល់បន្ថែម។ នៅពេលដែលប្រធានចង់តាមដាន សកម្មភាព និងការចំណាយរបស់បុគ្គលិក ពួកគេគួរតែអនុវត្តតាមលទ្ធភាពច្បាប់ វប្បធម៌នៅកន្លែង ធ្វើការ និងក្រមសីលធម៌បុគ្គលិក៕
ប្រភពព័ត៌មាន៖ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១
ប្រែសម្រួលដោយ៖ កញ្ញា