ក្រុមហ៊ុន Google និង​សាកលវិទ្យាល័យ​អ៊ី​ស្រា​អ៊ែ​ល បើក​ដំណើរការ​កម្មវិធី​ស្រាវជ្រាវ AI ដើម្បី​ដោះស្រាយ​បញ្ហា​សង្គមសំខាន់ៗ

0

ក្រុមហ៊ុន​បច្ចេកវិទ្យារ​បស់​សហរដ្ឋអាមេរិក Google និង​សាកលវិទ្យាល័យ Tel Aviv University (TAU) របស់​ប្រទេស​អ៊ីស្រាអែល នៅ​ថ្ងៃ​អង្គារ ទី២៧ ខែមេសា បាន​សហការគ្នា​ក្នុងការ​ចាប់ផ្តើម​ផលិត​កម្មវិធី​រួមគ្នា​មួយ ដែលជា​ការលើកកម្ពស់​ដល់​កិច្ចការ​ស្រាវជ្រាវ​ពហុ​ជំនាញ​ដោយ​ការប្រើ​បញ្ញា​សិប្បនិម្មិត (AI) ។

កម្មវិធី​នោះ​បង្កើតឡើង​ដោយមាន​គោលបំណង​សំខាន់​ក្នុងការ​គាំទ្រ​ដល់​កិច្ចការ​ស្រាវជ្រាវ​និង​ការសហការ​គ្នា​នៅក្នុង​បច្ចេកវិទ្យា AI និង​វិទ្យាសាស្ត្រ​ទិន្នន័យ ដោយ​វា​ជា​ចំណែក​មួយ​ជួយ​ដោះស្រាយ​បញ្ហា​សង្គមសំខាន់ៗដែល​មនុស្សជាតិ​កំពុង​ប្រឈមមុខ។

កម្មវិធី​ដែល​ផលិត​មក​មាន​រយៈពេល៣ឆ្នាំ​មកហើយ​ត្រូវបាន​ប្រកាស​ជា​សាធារណៈ​នៅឯ​ពិធី​មួយ​ក្នុង​សាកលវិទ្យាល័យ TAU ហើយ​ថែមទាំង​បានប្រកាសថា គម្រោង​នេះ​មាន​ចំនួន១០ក្នុងចំណោម​សំណើរ​គម្រោង​ចំនួន២៧ដែល​បានដាក់​ជូនទៅ​គណៈ​គ្រប់គ្រង​កម្មវិធី​រួម​របស់​សាកលវិទ្យាល័យ និង​ក្រុមហ៊ុន Google ដោយ​ក្នុងនោះ​មាន​គម្រោង​ចំនួន០៧ទទួលបាន​ការគាំទ្រ​ពេញលេញ​ពី​ក្រុមហ៊ុន Google។

គម្រោង​ទាំងនោះ​ផ្តោតលើ​ទិដ្ឋភាពផ្សេងៗគ្នា​នៅក្នុង​កម្មវិធី AI ដើម្បី​ភាពល្អប្រសើរ​ក្នុងសង្គម (AI for social good)។ ផ្នែកផ្សេងៗទាំងនោះ​រួមមាន៖អ្នកស្រាវជ្រាវ​ជាច្រើន​មកពី​សួនសត្វ វិទ្យាសាស្ត្រ វិស្វកម្ម សេដ្ឋកិច្ច ស្ថិតិ បញ្ហា​ទំនាក់ទំនង ការសិក្សា ការសិក្សា​ព្រះគម្ពីរ វិទ្យាសាស្ត្រ ផែនដី វិទ្យាសាស្ត្រ​កុំ​ព្យួ​ទ័​រ  សង្គមវិទ្យា និង​នរវិទ្យា។

ជា​ចុងក្រោយ សាកលវិទ្យាល័យ TAU បញ្ជាក់​បន្ថែមថា ការបណ្តាក់ទុន​រួមគ្នា​នេះ​ក៏​នឹងមាន​បើក​សិក្ខាសាលា​រួមគ្នា​ស្តីពី​ការរៀន​ពី​ម៉ាស៊ីន (ម៉ាស៊ីន AI ) ផងដែរ៕

ប្រែ​សម្រួល៖ ប៉ោក លក្ខិណា

ប្រភពព័ត៌មាន Xinhua ចុះផ្សាយ​ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here