នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ ដើមសប្តាហ៍នេះ ក្រុមហ៊ុន Telegram ដែលផ្តល់នូវសេវាកម្មកម្មវិធីTelegram លើកុំព្យូទ័រ (Telegram Desktop) បានផ្តល់ជូននូវការធ្វើបច្ចុប្បន្នភាពទៅកំណែថ្មីមួយ(v 2.7.2) ដើម្បីពង្រឹងគុណភាព និងប្រសិទ្ធភាពនៃការប្រើប្រាស់កម្មវិធីរបស់ខ្លួនដល់អ្នកប្រើប្រាស់កម្មវិធីនេះនៅលើកុំព្យូទ័រ។
ទន្ទឹមនឹងការផ្តល់ជូននូវការអាប់ដេតថ្មីកំណែ v 2.7.2 កម្មវិធី Telegram បានផ្តល់សមត្ថភាពពិសេសបន្ថែមមួយចំនួនដល់អ្នកប្រើប្រាស់។ លក្ខណៈពិសេសទាំងនោះមានដូចជា៖
១) ផ្តល់ជូននូវកម្មវិធី និងសេវាកម្មពិតប្រាកដ សម្រាប់អ្នកលក់នៅក្នុងក្រុមណាមួយ ប៉ុស្តិ៍ឬបណ្តាញណាមួយនៅក្នុងកម្មវិធី Telegram មិនគិតថ្លៃកម្រៃជើងសារ។
២) អ្នកប្រើប្រាស់អាចធ្វើការទូរទាត់ប្រាក់សម្រាប់ទិញទំនិញដោយសុវត្ថិភាព ដោយ
អ្នកប្រាស់អាចប្រើសេវាបង់ប្រាក់មួយក្នុងចំណោមសេវាកម្មទូទាត់ចំនួន៨ ដែលក្រុមហ៊ុន Telegram ផ្តល់ឲ្យ ដោយក្រុមហ៊ុនពុំបានប្រមូលព័ត៌មានទូទាត់របស់អ្នកប្រើប្រាស់ទេ។
៣) ដើម្បីសាកល្បង ឬមើលលើដំណើរការទូរទាត់ អ្នកអាចចូលទៅកាន់ @TestStore ដើម្បីសិក្សាបន្ថែមពីការទូរទាត់
៤) អ្នកប្រើប្រាស់អាចកំណត់ពេលវេលា(កាលវិភាគ) ផ្ញើសំឡេងដើម្បីឱ្យអ្នកទទួលសារដឹងជាមុន។
៥) អាចបើកមើលឆាតសំឡេងថយក្រោយ និងទទួលបានការជូនដំណឹងនៅពេលចាប់ផ្តើមបើកមើល។
៦) សាកល្បងស៊េរីថ្មីដែលមានលក្ខណៈពេញលេញពេញលេញចំនួនពីររបស់ Telegram Web ដែលមានផ្តល់ជូននូវរូបភាពមានចលនា (animated stickers) និងម៉ូដបែបងងឹត (dark mode) រួមទាំងមានភាពងាយស្រួលជាងមុននៅក្នុងការសន្ទនា។
បើទោះបីជាកំណែ v 2.7.2 បានផ្តល់ជូននូវមុខងារថ្មី និងការធ្វើបច្ចុប្បន្នភាពពេញលេញក៏ដោយក៏កម្មវិធី Telegram លើកុំព្យូទ័រ (Telegram Desktop) មានកំហុសចន្លោះប្រហោង និងភាពខ្វះខាតតិចតួចដែលត្រូវជួសជុលបន្ថែម។
ដូច្នេះ នៅព្រឹកថ្ងៃទី២៨ ខែមេសានេះ ក្រុមហ៊ុន Telegram ដែលផ្តល់នូវសេវាកម្មកម្មវិធី Telegram លើកុំព្យូទ័រ (Telegram Desktop) បានផ្តល់ជូននូវការធ្វើបច្ចុប្បន្នភាពទៅកំណែ v 2.7.3 ដែលជាកំណែមួយបានជួសជុលនូវចន្លោះប្រហោង និងភាពខ្វះខាតរបស់កំណែ v 2.7.2 ។ សូមបន្តធ្វើបច្ចុប្បន្នភាពកម្មវិធី Telegram របស់អ្នកដើម្បីទទួលបានមុខងារប្រើប្រាស់កាន់តែច្រើន និងប្រសើរ ហើយជាពិសេសដើម្បីទទួលបានស្រទាប់ការពារសុវត្ថិភាពខ្ពស់ ៕
ប្រែសម្រួល៖ ប៉ោក លក្ខិណា
ប្រភព័ត៌មាន Telegram ចេញផ្សាយថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១