សូម​ប្រយ័ត្ន​ជាមួយនឹង​មេរោគ WhatsApp Pink ដែល​អាច​លួច​ទិន្នន័យ​ផ្ទាល់ខ្លួន​របស់​អ្នក

0

ថ្មីៗនេះ អ្នកប្រើប្រាស់​ជាច្រើន​ចាប់ផ្តើម​ទទួលបាន​នូវ Link កម្មវិធី​មួយ​ឈ្មោះថា “WhatsApp Pink” ដែល​បញ្ជាក់ថា​អ្នកប្រើប្រាស់​អាចធ្វើ​ការផ្លាស់​ប្តូរ​ទៅលើ​ពណ៌​នៃ version កម្មវិធី​របស់ខ្លួន​ទៅជា​ពណ៌​ផ្កាឈូក​បាន។ នៅពេលដែល​អ្នក​ចុច​នៅលើ Link នេះ អ្នកនឹង​ឃើញ​នូវ​ទំព័រ​មួយ​ដែល​អ្នក​អាចធ្វើ​ការ​ដោ​ន​ឡូត​កម្មវិធី​នេះ​ជា​ប្រភេទ​ទម្រង់ .apk។

បន្ទាប់ពី​តម្លើង​កម្មវិធី​មេរោគ WhatsApp Pink នេះ វា​មាន​សមត្ថភាព​ក្នុងការ​លួច​ទិន្នន័យ​ផ្ទាល់ខ្លួន​របស់​អ្នក​បាន។ មេរោគ​នេះ​រកឃើញ​ដោយ​អ្នកស្រាវជ្រាវ​អ៊ី​ន​ធឺរ​ណិ​ត Rajshekhar Rajaharia ដែល​បង្ហោះ​នៅលើ​បណ្តាញ​សង្គម​ធ្វី​ត​ធើរ​នៅ​ថ្ងៃទី 22 ខែមេសា​នេះ កម្មវិធី​នេះ​មើលទៅ​ពិតជា​ដូច​ទៅនឹង version នៃ​កម្មវិធី​ដើម​មែនទែន។ គួរបញ្ជាក់​ផងដែរ​ថា WhatsApp ឬ​ហ្វេ​ស​ប៊ុ​ក​មិន​ធ្លាប់​ប្រកាស​អំពី version នេះ​ទេ។ ប្រសិនបើ​អ្នក​មិន​ស្គាល់​នូវ​Link នោះ​មាន​ប្រភព​មកពីណា​ច្បាស់​នោះទេ សូមកុំ​ចុច​ដោ​ន​ឡូត​អោយសោះ។ អ្នក​គួរតែ​តម្លើង​ចេញពី Google Play Store តែមួយគត់​ព្រោះ​ក្រុមហ៊ុន​បានធ្វើ​ការត្រួត​ពិនិត្យមើល​សុវត្ថិភាព​មុនពេល​ដែល​ដាក់បញ្ចូល​នៅលើ​ហាង Store របស់ខ្លួន។

ប្រសិនបើ​អ្នក​បាន​តម្លើង​នូវ​កម្មវិធី WhatsApp Pink នេះ អ្នក​ត្រូវ​លុប (uninstall) កម្មវិធី WhatsApp Pink ហើយ​អ្នក​ត្រូវ​ផ្តាច់ខ្លួន (unlink) ចេញពី Whatsapp Web ទាំងអស់​ដែល​អ្នក​បាន​ប្រើប្រាស់។ បន្ទាប់មក អ្នក​ត្រូវធ្វើ​ការសម្អាត (clear) ទៅលើ Browser Cache ចេញពី Settings របស់​អ្នក។ ចុងក្រោយ អ្នក​ត្រូវ​ឆែក​មើល​ទៅលើ​សិទ្ធិ (Permissions) ទៅលើ​កម្មវិធី Apps ទាំងអស់​ដែល​អ្នក​បាន​តម្លើង បើ​មាន​កម្មវិធី​ណា​ដែល​គួរអោយ​សង្ស័យ​នោះ អ្នក​ត្រូវ​លុបចោលភ្លាម៕

ប្រភព៖ https://indianexpress.com/article/technology/techook/whatsapp-pink-what-it-is-and-why-you-should-ignore-it-7284252/

LEAVE A REPLY

Please enter your comment!
Please enter your name here