សូម​ប្រយ័ត្ន! ទិន្នន័យ​ផ្ទាល់ខ្លួនអតិថិជន BigBasket ជាង 20លាន​ ត្រូវ​ហេ​គ​ឃ័​រ​ចែកចាយ​លើ​អន​ឡាញ

0

សូម​ប្រយ័ត្ន! ទិន្នន័យ​ផ្ទាល់ខ្លួន​របស់​អតិថិជន​ហាង​លក់​គ្រឿងទេស BigBasket ជាង 20 លាន​ត្រូវ​ហេ​គ​ឃ័​រ​ចែកចាយ​លើ​អន​ឡាញ ហើយ​អតិថិជន​ជាង 700,000នាក់​ប្រើប្រាស់​លេខ​សម្ងាត់​ពាក្យ​ថា “password”។

នៅ​ថ្ងៃទី 27 ខែមេសា​នេះ ទិន្នន័យ​របស់​អតិថិជន​នៅលើ​ហាង​លក់​គ្រឿងទេស​អន​ឡាញ BigBasket ជាង 20 លាន​ទិន្នន័យ​ត្រូវ​ចែកចាយ​លើ​វេទិកា​ហេ​គ​ឈ្មោះថា “ShinyHunter”។ នៅលើ​វេទិកា​ហេ​គនេះ គេ​ឃើញ​មានការ​បង្ហោះ​នូវ​ទិន្នន័យ​ទាំងអស់​របស់​អតិថិជន​ហាង BigBasket សម្រាប់​ដោ​ន​ឡូត​ឥតគិតថ្លៃ។

នៅក្នុង​ទិន្នន័យ​ដែល​ហេ​គ​ឃ័​រ​លួចបាន​ជាង 20 លាន​នេះ កាលពីមុន​ត្រូវបាន​ដាក់លក់​នៅលើ​វេ​ប​សាយ​ងងឹត (Dark Web) កាលពី​ខែវិច្ឆិកា ឆ្នាំ 2020 ។ ក្រុម​អ្នកជំនាញ​សុវត្ថិភាព​និយាយថា វេទិកា​ហេ​គ ShinyHunter នេះ​ក៏​ធ្លាប់​ទម្លាយ​នូវ​ទិន្នន័យ​ជាច្រើន​ដូចជា Tokopedia, TeeSpring, Minted, Chatbooks, Dave, Promo, Mathway, Wattpad ។ នៅក្នុង​ទិន្នន័យ​ជាង 20 លាន​នេះ​មាន​អ្នកប្រើប្រាស់​ជាង 700,000 នាក់​ប្រើប្រាស់​លេខ​សម្ងាត់​ថា “password” ។ នេះ​ពិតជា​លេខ​សម្ងាត់​ដែល​មិនមាន​សុវត្ថិភាព​ទាល់តែសោះ។

ទិន្នន័យ​បែកធ្លាយ​នេះ​មាន​ព័ត៌មាន​លម្អិត​អតិថិជន​របស់​ហាង BigBasket ដូចជា​អ៊ី​ម៉ែ​ល លេខ​សម្ងាត់ អាសយដ្ឋាន លេខ​ទូរស័ព្ទ និង​ព័ត៌មាន​ជាច្រើន​ទៀត។ អ្នកជំនាញ​សុវត្ថិភាព​ផ្តល់យោបល់​អោយ​អតិថិជន​ទាំងអស់​របស់​ហាង BigBasket នេះ​ផ្លាស់ប្តូរ​នូវ​លេខ​សម្ងាត់​របស់​ពួកគេ​ជាបន្ទាន់៕

ប្រភព៖ https://gbhackers.com/bigbasket-data-leak-2/

LEAVE A REPLY

Please enter your comment!
Please enter your name here