អ្នកប្រើប្រាស់ទូរស័ព្ទ iPhone ប្រហែលជាបានដឹងហើយថា iOS 14.5 បានធ្វើបច្ចុប្បន្នភាពពីរបៀប ដោះសោរ ដោយភ្ជាប់ជាមួយ Apple Watch។ លក្ខណៈពិសេសនេះ ប្រើការស្គាល់មុខ ដើម្បីដោះសោរ ទោះបីអ្នកពាក់ម៉ាសក៏ដោយ ប្រហែលជាមានអ្នកប្រើភាគច្រើនមិនបានគិតដល់បញ្ហាសុវត្ថិភាពទេ។
នាពេលថ្មីៗនេះ អ្នកស្រាវជ្រាវបានបង្ហាញពីរបៀបដោះសោរទោះបីជាអ្នកពាក់ម៉ាសក៏ដោយ ដោយ ភ្ជាប់ Apple Watch ទៅនឹង iPhone រួចទុកវានៅជិតគ្នា។ បញ្ហាគឺនៅត្រង់ថា Apple Watch ស្គាល់ iPhone ទោះបីអ្នកទុកឧបករណ៍អ្នកនៅរយៈចម្ងាយឆ្ងាយពីគ្នាក៏ដោយ។
លោក Jack Moore អ្នកជំនាញសន្តិសុខនៅ ESET បានលើកឡើងពីរបៀបដែលគាត់ត្រូវបានទទួល ស្គាល់ដោយឧបករណ៍ថ្មី៖ “បន្ទាប់ពី setting up iOS 14.5 ខ្ញុំសុំឱ្យកូនស្រីខ្ញុំសាកល្បងប្រព័ន្ធសុវត្ថិភាព ។ នាងពាក់ម៉ាស និងភ្លាមនោះនាងអាចប្រើប្រាស់ទូរស័ព្ទបានដោយគ្រាន់តែឈរនៅក្បែរនោះ។ ខ្ញុំកត់ សម្គាល់ឃើញថា នាឡិកាខ្ញុំ បានដោះសោរទូរស័ព្ទ ហើយខ្ញុំអាច block វាបាន នេះហើយជាចំណុច ខ្វះខាតដែលហេគឃ័រអាចឆ្លៀតឱកាសបាន” បើយោងតាមសំដីលោក Moore។
អ្នកស្រាវជ្រាវបន្តសាកល្បងជាមិត្តភក្តិគាត់ ខណៈដែលមិត្តភក្តិគាត់ពាក់៖ “យើងនៅជ្រុងម្ខាងម្នាក់នៃ ផ្ទះ ហើយទូរស័ព្ទអាចដោះសោរបាន ទោះបីខ្ញុំគិតថាមិត្តខ្ញុំមិនដូចខ្ញុំ ហើយគាត់ពាក់ម៉ាសទៀត។ លោក Moore បានបន្ថែមថា លក្ខណៈពិសេសនេះមិនបានផ្តោតលើ Face ID ដើម្បីស្គាល់មុខអ្នកប្រើ ដោះសោរទេ៖ “តែប្រើការស្គាល់រវាងទូរស័ព្ទ ទៅនឹង Smart Watch” បានតាមសំដីអ្នកជំនាញ។
អ្វីដែលគួរកត់សម្គាល់នោះ ប្រសិនបើអ្នកប្រើ iPhone lock button នៅលើ Apple Watch របស់អ្នក អ្នកមិនអាចប្រើលក្ខណៈពិសេសនេះ មកបើកសោរបានទេ ប្រសិនបើអ្នកមិនបញ្ចូលលេខសម្ងាត់នោះ ។ នេះជាចំណុចដែលមិនគួររំលង៕
ប្រភពព័ត៌មាន៖ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១
ប្រែសម្រួលដោយ៖ កញ្ញា