មេរោគ Emotet Malware ត្រូវបាន​លុបចោល​ដោយ​ខ្លួនឯង​ចេញពី​ម៉ាស៊ីន​កុំព្យូទ័រ​ដែល​ឆ្លង​ទាំងអស់​នៅ​ជុំវិញ​ពិភពលោក

0

នៅក្នុង​ខែមករា​នេះ FBI និង​ទីភ្នាក់ងារ​អនុវត្ត​ច្បាប់​ជាច្រើន​ទៀត​នៅ​ជុំវិញ​ពិភពលោក​បាន​រំលឹកថា មេរោគ Emotet malware ត្រូវបាន​លុបចោល​ដោយ​ស្វ័យប្រវត្តិ​ចេញពី​ម៉ាស៊ីន​ដែល​ឆ្លង​មេរោគ​នេះ​នៅ​ជុំវិញ​ពិភពលោក។ ទីភ្នាក់ងារ​អនុវត្ត​ច្បាប់​រកឃើញថា មេរោគ malware នេះ​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​ការិយាល័យ​ប៉ូលិស​ព្រហ្មទណ្ឌ​សហព័ន្ធ​របស់​ប្រទេស​អាល្លឺម៉ង់។

នៅពេលដែល​ទីភ្នាក់ងារ​អនុវត្ត​ច្បាប់​រកឃើញ​នូវ​មេរោគ malware នេះ ប៉ូលិស​ព្រហ្មទណ្ឌ​សហព័ន្ធ​របស់​ប្រទេស​អាល្លឺម៉ង់​បាន​តម្លើង 32-bit EmotetLoader.dll ទៅក្នុង​ម៉ាស៊ីន​ដែល​ឆ្លង​មេរោគ​នេះ ហើយ​នៅ​ថ្ងៃទី 25 ខែមេសា ឆ្នាំ 2021 នេះ មេរោគ malware នេះ​ត្រូវបាន​លុប​ចេញពី​ម៉ាស៊ីន​ដោយ​ស្វ័យប្រវត្តិ។

យ៉ាងណាមិញ ជនរងគ្រោះ​របស់​មេរោគ Emotet malware ត្រូវបាន FBI និង​ទីភ្នាក់ងារ​អនុវត្ត​ច្បាប់​ស្នើសុំ​អោយធ្វើ​ការ​អាប់​ដេ​តទៅ​លើ​ប្រព័ន្ធ System របស់​ពួកគេ ឬ​តម្លើង System ថ្មី​នៅលើ​ម៉ាស៊ីន​នេះ​ដែល​ឆ្លង​នេះ​តែម្តង​ដើម្បី​គេច​ផុតពី​ហានិភ័យ​ដោយសារតែ​មេរោគ malware នេះ៕

ប្រភព៖ https://gbhackers.com/emotet-malware-uninstalls-itself-from-all-the-infected-computers-world-wide/

LEAVE A REPLY

Please enter your comment!
Please enter your name here