សូម​ប្រយ័ត្ន! ហេ​គ​ឃ័​រ​ចាប់ផ្តើម​ចែកចាយ​មេរោគ  ZLoader & Quakbot Malware តាមរយៈ Excel 4.0 Macro

0

នៅ​ថ្ងៃទី 03 ខែឧសភា​នេះ ក្រុម​អ្នកជំនាញ​ផ្នែក​សុវត្ថិភាព​ទម្លាយ​ថា ក្រុម​ហេ​គ​ឃ័​រ​ចាប់ផ្តើម​ចែកចាយ​មេរោគ  ZLoader និង Quakbot malware តាមរយៈ Excel 4.0 macro ។ អ្នកជំនាញ​នេះ​និយាយថា  Excel4 (XLM) macro នេះ​ប្រើប្រាស់​នូវ​ភាសា​ស្គ្រី​ប​ដែល​ប្រើប្រាស់​តាំងពី​ឆ្នាំ 1992 មកម្ល៉េះ។

អ្នកជំនាញ​សុវត្ថិភាព​បានធ្វើការ​ឆែក​មើល​នៅលើ​ឯកសារ Excel 4.0 ចំនួន 160,000 ចាប់ពី​ខែវិច្ឆិកា ឆ្នាំ 2020 ដល់​ខែមីនា ឆ្នាំ 2021 នេះហើយ​ពួកគេ​រកឃើញថា ឯកសារ​ជាង 90% គឺមាន​មេរោគ malware ។ សម្រាប់ Excel macro គឺជា​មធ្យោបាយ​ដែល​ហេ​គ​ឃ័​រ​នៅតែ​វាយប្រហារ​ព្រោះ​វា​អាច​ចូលទៅ​កាន់​មុខងារ​ជាច្រើន​នៅលើ​ប្រព័ន្ធ​ប្រតិបត្តិការ OS ។

គួរបញ្ជាក់​ផងដែរ​ថា នេះ​មិនមែនជា​លើក​ទី 1 នោះទេ​ដែល​ហេ​គ​ឃ័​រ​ប្រើប្រាស់​នូវ  Excel 4.0 ដើម្បី​ចែកចាយ​មេរោគ​នោះ។ ដូចនេះ​សូម​មានការ​ប្រុងប្រយ័ត្ន​នៅពេលដែល​ធ្វើការ​ដោ​ន​ឡូត​នូវ  XLM macro នៅលើ​អ៊ី​ន​ធឺរ​ណិ​ត ឬ​ចុច​បើក​ដំណើរការ Enable ទៅលើ  XLM macro នេះ៕

ប្រភព៖ https://gbhackers.com/hackers-abuse-excel-4-0-macros/

LEAVE A REPLY

Please enter your comment!
Please enter your name here