ទិន្ន័យ​របស់​ក្រុមហ៊ុន U.S. Agency for Global Media បែកធ្លាយ​ដោយសារ​ការវាយប្រហារ phishing attack

0

ភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សកល (USAGM) បង្ហាញ​ពី​ការបំពាន​ទិន្នន័យ​មួយ​ដែល​លាតត្រដាង​ព័ត៌មាន​ផ្ទាល់ខ្លួន​របស់​និ​យោ​ជិ​ក​បច្ចុប្បន្ន​និង​អតីត​បុគ្គលិក​រួមទាំង​ភាគី​ពាក់ព័ន្ធ​ផលប្រយោជន៍​ជាមួយនឹង​ក្រុមហ៊ុន​នោះ។

ភ្នាក់ងារ USAGM គឺជា​ទីភ្នាក់ងារ​រដ្ឋាភិបាល​អាមេរិក​ដែលមាន​បេសកកម្ម​ដើម្បី​ផ្តល់ព័ត៌មាន ផ្តល់​ការចូលរួម និង​ភ្ជាប់​ទៅកាន់​ប្រជាជន​នៅ​ជុំវិញ​ពិភពលោក​នៅ​ប្រតិបត្តិ​ការគាំទ្រ​សេរីភាព និង​ប្រជាធិបតេយ្យ។ ក្រុមហ៊ុន USAGM ជា​ប្រតិបត្តិ​ករ​លើ​បណ្តាញ​ផ្សាយ​មួយចំនួន​ដូចជា​សម្លេង​សហរដ្ឋអាមេរិក វិទ្យុ​សេរី ការិយាល័យ​ផ្សាយ​របស់​គុយបា វិទ្យុ​អាស៊ីសេរី និង​បណ្តាញ​ផ្សាយ​ព័ត៌មាន​ម​ជ្ឈឹ​ម​បូព៌ា​ដើម្បី​ផ្តល់ដំណឹង និង​ព័ត៌មាន​ដល់​ប្រជាជន​នៅ​ទូទាំង​ពិភពលោក។

ព័ត៌មាន​ដែល​លាតត្រដាង​រួមមាន​ឈ្មោះ​ពេញ និង​លេខ​សន្តិសុខ​សង្គម​របស់​និ​យោ​ជិ​ក និង​ភាគី​ពាក់ព័ន្ធ​ផលប្រយោជន៍ ដែល​ធ្លាប់បាន​បម្រើ​ការងារ​ចាប់ពី​ឆ្នាំ២០១៣ ដល់​ឆ្នាំ២០២។ លោក Robinson  ប្រាប់​ភ្នាក់ងារ​ព័ត៌មាន​ថា សារ​ជូនដំណឹង​ពី​ការបោកប្រាស់​ទាំងនោះ​បាន​ផ្ញើ​ទៅឱ្យ​បុគ្គលិក​បច្ចុប្បន្ន​នៅ​ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ គឺ មាន​រយៈពេល៤ខែក្រោយ​ពី​ភ្នាក់ងារ​អាក្រក់​បាន​ចូល​មើល​ទិន្នន័យ​រួច។

ក្រុមហ៊ុន USAGM បញ្ជាក់ថា ក្រុមហ៊ុន​ក៏បាន​ចាប់ផ្តើម​ការពារ​គណនី​ដែល​រង​ផលប៉ះពាល់​នៅពេល​ក្រុមហ៊ុន​បានដឹង​អំពី​ការបំពាន និង​ផ្តល់​ការអប់រំ​ដល់​បុគ្គលិក។ ក្រុមហ៊ុន​ថែមទាំង​បានចាប់ផ្តើម​ប្រើប្រាស់​មុខងារ​ការផ្ទៀងផ្ទាត់​ភាពត្រឹមត្រូវ​ពហុមុខ​ងារ (MFA) សម្រាប់ គណនី Office 365, SharePoint, និង OneDrive accounts។

ការណែនាំ​នោះ​គឺ​សូម​ឲ្យ​អ្នក​ដែល​រង​ផលប៉ះពាល់​គួរតែ​ប្រយ័ត្ន​ចំពោះ​ការ​ឆបោក​ដែល​អាច​កើតមាន​តាមរយៈ​ការប្រើប្រាស់​ទិន្នន័យ​ដែល​ហេ​គ​ឃ័​រ​លួចបាន​យកទៅ​ព្រមាន និង​គួរ​ជូនដំណឹង​ដល់​សមាជិកគ្រួសារ​រប​ស់​ពួកគេ​ឱ្យមាន​ការប្រុងប្រយ័ត្ន​ផងដែរ៕

ប្រែ​សម្រួល៖ ប៉ោក លក្ខិណា

ប្រភពព័ត៌មាន bleepcomputer ចុះផ្សាយ​ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here