Microsoft នឹង​រក្សាទុក​ទិន្នន័យ​ប្រជាជន​អ៊ឺរ៉ុប​នៅក្នុង​សហភាព​អ៊ឺរ៉ុប​ជាជាង​រក្សាទុក​នៅក្នុង​សហរដ្ឋអាមេរិក​នៅ​ចុងឆ្នាំ 2022 នេះ

0

នៅ​ថ្ងៃទី 6 ខែឧសភា​នេះ ក្រុមហ៊ុន​បច្ចេកវិទ្យា Microsoft ប្រកាសថា ខ្លួន​នឹង​អនុញ្ញាតអោយ​ប្រជាជន​អ៊ឺរ៉ុប​អោយធ្វើ​ការរក្សា​ទុក​ទិន្នន័យ​នៅលើ​ក្លោដ​របស់​សហភាព​អ៊ឺរ៉ុប (EU) ជាជាង​ការ​រក្សាទុក​ទិន្នន័យ​នៅក្នុង​សហរដ្ឋអាមេរិក​ដោយសា​រ​តែ​ការព្រួយបារម្ភ​អំពី​សុវត្ថិភាព​ឯកជន​ភាព​របស់​ពួកគេ។

លោក Brad Smith អគ្គនាយក​របស់​ក្រុមហ៊ុន Microsoft និយាយថា ខ្លួន​នឹង​អនុញ្ញាតអោយ​ប្រជាជន​នៅក្នុង​អ៊ឺរ៉ុប​ធ្វើការ​រក្សាទុក​ទិន្នន័យ​ទាំងអស់​របស់ខ្លួន​នៅក្នុង​សហភាព​អ៊ឺរ៉ុប​នៅ​ចុងឆ្នាំ 2022 នេះ។ គួរបញ្ជាក់​ផងដែរ​ថា ទិន្នន័យ​របស់​ប្រជាជន​អ៊ឺរ៉ុប​ត្រូវបាន​រក្សាទុក​ដោយ​សហ​រដ្ឋ​អាមេរិក​អស់​ជាង 10 ឆ្នាំ​មកហើយ ប៉ុន្តែ​ដោយសារតែ​ការពិន័យ​ទឹកប្រាក់​យ៉ាងច្រើន​ទៅលើ​ក្រុមហ៊ុន Microsoft ក៏​បង្កើត​នូវ​ទំនាក់ទំនង​មិនល្អ​រវាង​ក្រុមហ៊ុន​នេះ​ជាមួយនឹង​សហរដ្ឋអាមេរិក​ផងដែរ។

កាលពី​ខែកក្កដា​ឆ្នាំ​មុននេះ តុលាកា​យុត្តិធម៌​នៅក្នុង​អ៊ឺរ៉ុប​អនុញ្ញាតអោយ​ក្រុមហ៊ុន​ជាច្រើន​នៅ​អ៊ឺរ៉ុប​ធ្វើការ​ផ្ទេរ​ទិន្នន័យ​របស់​ពួកគេ​ទៅកាន់​សហរដ្ឋអាមេរិក។ ក្រុមហ៊ុន Microsoft ឆ្លើយតប​ទៅនឹង​ការសម្រេចចិត្ត​របស់​តុលាការ​ដោយ​ប្រកាសថា ខ្លួន​នឹង​ធ្វើការ​យ៉ាងសកម្ម​ជាមួយនឹង​គណៈកម្មាធិកា​រ​នៅ​អ៊ឺរ៉ុប និង​រដ្ឋាភិបាល​អាមេរិក​ដើម្បី​ដោះស្រាយ​ទៅលើ​បញ្ហា​ជាច្រើន​ដោយសារតែ​ច្បាប់​នេះ ហើយ​ក្រុមហ៊ុន​នៅតែ​ប្រកាន់ខ្ជាប់​នូវ “ឯកជន​ភាព” ជានិច្ច៕

ប្រភព៖ https://www.rt.com/business/523048-microsoft-european-data-eu/

LEAVE A REPLY

Please enter your comment!
Please enter your name here