Facebook លុបចោល​ផេ​ច​ដែល​លើកស្ទួយ​អ្នក​យោ​បាយ​អ៊ុយ​ក្រែ​ន

0

ក្រុមហ៊ុន Facebook បាន​បិទ​បណ្តាញ​គណនី និង​ទំព័រ (Page) ក្លែងក្លាយ​រាប់រយ ដែល​កំណត់​គោលដៅ​លើ​ប្រជាជន​នៅ​អ៊ុយ​ក្រែ​ន និង​មានភ្ជាប់​ទៅនឹង​បុគ្គល​ដែល​ត្រូវ​សហរដ្ឋអាមេរិក​ដាក់ទណ្ឌកម្ម​កន្លងមក ពីបទ​ព្យាយាម​ជ្រៀតជ្រែក​ក្នុងការ​បោះឆ្នោត​នៅក្នុង​សហរដ្ឋអាមេរិក។

Facebook អះអាងថា បណ្តាញ​ទាំងនោះ​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​យុទ្ធនាការ​បញ្ឆោត និង​វេទិកា​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម និង​គេហទំព័រ​ផ្សេងទៀតដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​ព័ត៌មាន​ឯករាជ្យ និង​លើកស្ទួយ​អ្នកនយោបាយ​អ៊ុយ​ក្រែ​ន​រួមទាំង​សកម្មភាព​ផ្សេង​ជាច្រើន​ទៀត។ ក្រុមហ៊ុន​និយាយថា ក្រុមហ៊ុន​ចាប់ផ្តើម​ធ្វើការ​ស៊ើបអង្កេត​ក្រោយពី​មាន​ជំនួយ​ពី FBI ។

ក្រុមហ៊ុន Facebook បាន​ចាត់វិធានការ​តឹងរឹង​ដោយ​បិទ​ចំពោះ​បុគ្គល និង​អង្គភាព​ដែល​ត្រូវ​ក្រសួង​រតនាគារ​សហរ​ដ្ឋ​អាមេរិក​ដាក់​ទាន់​ក​ម្ម។ ក្នុងចំណោម​បុគ្គល​ទាំងនោះ​មាន​ទាំង​អ្នកនយោបាយ​លោក Andriy Derkach សមាជិកសភា​គាំទ្រ​រុស្ស៊ី​ដែល​ត្រូវ​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ដាក់​នៅក្នុង​ប​ញ្ចី​ខ្មៅ​នៅ​ខែកញ្ញា ករណី​ដែល​គាត់​ជាប់ចោទ​ពីបទ​ព្យាយាម​ជ្រៀតជ្រែក​ក្នុង​កិច្ចការ​បោះឆ្នោត​នៅ​សហរដ្ឋអាមេរិក​ក្នុង​ឆ្នាំ២០២០ ដែលមាន​ប្រធានាធិបតី Joe Biden ជា​អ្នកឈ្នះ។ ក្រុមហ៊ុន Facebook និយាយថា ក្រុមហ៊ុន​បាន​លុប​គណនី​របស់លោក Andriy Derkach នៅ​ខែតុលា ឆ្នាំ២០២០ ។

ក្រុមហ៊ុន Facebook ចាត់ទុក​បណ្តាញ ឬ​ទំព័រ​ទាំងនោះ​ថា​ជា​អ្នក​ប្រឹក្សា​នយោបាយ​ដែលមាន​ទំនាក់ទំនង​ជាមួយ​អ្នកនយោបាយ​អ៊ុយ​ក្រែ​ន​លោក Oleh Kulinich និង​លោក Volodymyr Groysman អតីត​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​អ៊ុយ​ក្រែ​ន។ លោក Kulinich ពុំបាន​ឆ្លើយតប​ចំពោះ​សំណើសុំ​ការអត្ថាធិប្បាយ​ទេ។ លោក Groysman ក៏​ពុំ​អាចទាក់ទង​​បាន​ដើម្បី​សុំ​ការអត្ថាធិប្បាយ​បាន​ផងដែរ។

ក្រុមហ៊ុន Facebook និយាយថា ដើម្បី​លើកកម្ពស់​អ្នកនយោបាយ​ទាំងនោះ​ទំព័រ​ទាំង​នោះបាន​ជម្រុញឱ្យមាន​លក្ខណៈ​វិជ្ជមាន​ចំពោះ​បុគ្គល​នយោបាយ ដែល​ទំនងជា​ពួកគេ​ធ្វើការ​ផ្សព្វផ្សាយ​ដោយ​បម្រើ​សេវាកម្ម​បង់ប្រាក់។

ក្រុមហ៊ុន​អះអាងថា សកម្មភាព​ដែល​ក្រុមហ៊ុន​ស៊ើបអង្កេត​ធ្វើឡើង​ចាប់ពី​ឆ្នាំ២០១៥ ផ្តោត​តែ​លើ​ប្រទេស​អ៊ុយ​ក្រែ​ន និង​មាតិកា​ដែល​ផុស​ប្រឆាំងនឹង​ប្រទេស​រុស្ស៊ី។ក្រុម​ស៊ើបអង្កេត​របស់​ក្រុមហ៊ុន Facebook និយាយថា បណ្តាញ​ក្នុងប្រទេស​អ៊ុយ​ក្រែ​ន​ដែល​ស្ថិត​ក្នុងចំណោម​ប្រភព​បណ្តាញ​កំពូល ដែល​ក្រុមហ៊ុន​លុបចោល​ទាំងនោះ​គឺជា​កន្លែង​សម្រាប់​បង្កើន​ឥទ្ធិពល​នៃប្រតិបត្តិ​ការលក់​សេវាកម្ម។

ក្រុមហ៊ុន Facebook និយាយថា ក្រុមហ៊ុន​បាន​លុបចោល​នូវ​ទំព័រ​ចំនួន ៣៦៣ទំព័រ​ដែលមាន​អ្នកតាមដាន​ចំនួន ២,៣៧លាន​គណនី និង​មាន​គណនី​ចំនួន ៤៧៧គណនី​ចេញពីបណ្តាញ​នោះបាន​បំពាន​លើ​គោលការណ៍​របស់​ក្រុមហ៊ុន Facebook។ បណ្តាញ​ឬ​ផេ​ច​ទាំងនោះ​ក៏បាន​ចំណាយ​ប្រាក់​ប្រហែល៤៩៦,០០០ដុល្លារ​ដើម្បី​ផ្សាយពាណិជ្ជកម្ម​លើ Facebook និង Instagram ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here