ក្រុមហ៊ុន Microsoft សម្រេច​ដកចេញ​នូវ​កម្មវិធី  Adobe Flash ពី​ប្រព័ន្ធ​ប្រតិបត្តិការ Windows 10 នៅ​ខែកក្កដា ឆ្នាំ 2021

0

នៅ​ទីបំផុត ក្រុមហ៊ុន​បច្ចេកវិទ្យា Microsoft ប្រកាស​នៅ​ដើម​សប្តាហ៍​នេះ​ថា ខ្លួន​នឹង​ដកចេញ​នូវ​កម្មវិធី Adobe Flash ចេញពី​ប្រព័ន្ធ​ប្រតិបត្តិការ Windows 10 នៅក្នុង​ខែកក្កដា​នេះ។ ការ​អាប់​ដេ​ត​នេះ​គឺ​ទៅដល់  version 21H1 នៅលើ​ប្រព័ន្ធ​ប្រតិបត្តិការ Windows 10 ។

ការ​អាប់​ដេ​ត​នេះ​នឹង​ដកចេញ​នូវ​កម្មវិធី Adobe Flash នេះ​ចេញពី Windows versions ជំនាន់មុនៗផងដែរ​ដូចជា Windows 8.1, Windows Server 2012 និង Windows Embedded 8 Standard ។ បន្ថែម​ពីនេះ​ទៀត​នោះ Microsoft នឹង​ដកចេញ​នូវ​ការ​ទ្រទ្រង់​ទៅលើ​កម្មវិធី Flash នេះ​ចេញពី Microsoft Edge browser របស់ខ្លួន​ដោយ​ស្វ័យប្រវត្តិ​ផងដែរ។

សម្រាប់​អ្នក​ដែល​មិនដឹង​នោះ កម្មវិធី  Adobe Flash គឺ​បញ្ឈប់​នូវ​ការ​ដំណើរការ​របស់ខ្លួន​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ ខណៈពេលដែល Browsers ធំៗជាច្រើន​ក៏​បញ្ឈប់​នូវ​ការ​ទ្រទ្រង់​ទៅលើ​កម្មវិធី Adobe Flash នេះដែរ៕

ប្រភព៖ https://www.gizmochina.com/2021/05/05/microsoft-remove-adobe-flash-windows-10-july/

LEAVE A REPLY

Please enter your comment!
Please enter your name here