ឥលូវនេះ Chrome ទទួលបានការជួសជុលលើបញ្ហាធ្លាយលេខកូដលើឧបករណ៍ Android

0

ក្រុមហ៊ុន Google បានបង្ហាញ Chrome ថ្មីនៅលើមុខងាររបស់ឧបករណ៍ Android ដែលមានសមត្ថភាពជួយដល់អ្នកប្រើប្រាស់ក្នុងការផ្លាស់ប្តូរលេខកូដសម្ងាត់។

Chrome អាចជួយឲ្យអ្នកប្រាស់ពិនិត្យមើលបានប្រសិនជាអត្តសញ្ញាណរបស់អ្នកប្រើប្រាស់មានការសម្របសម្រួលពីអ្នកផ្សេង ជាមួយនឹងការបន្ថែមមុខងារស្វ័យប្រវត្តិក្នុងការផ្លាស់ប្តូរលេខកូដសម្ងាត់ថ្មី ដែលមុខងារអាចឱ្យអ្នកប្រើប្រាស់ប្តូរលេខសម្ងាត់ដោយស្វ័យប្រវត្តិ។

ឥឡូវនេះ នៅគ្រប់ពេលដែលពិនិត្យរកមើលលេខកូដសម្ងាត់ដែលត្រូវគេលួចបាត់នៅលើគេហទំព័រ និងកម្មវិធីជំនួយអតិថិជននោះ Google Assistant នឹងបង្ហាញប៉ូតុងប្តូរលេខកូដ (“Change password”) ដែលវាអាចបញ្ជាលើ Chrome ឲ្យធ្វើការរុករកគេហទំព័រ និងផ្តល់នូវដំណើរការផ្លាស់ប្តូរលេខកូដសម្ងាត់ដល់អ្នកប្រើប្រាស់ដោយស្វ័យប្រវត្តិ។ អ្នកប្រើប្រាស់ក៏ត្រូវឆ្លងកាត់ដំណើរការបំពេញអត្តសញ្ញាណឡើងវិញម្តងទៀតផងដែរ។

ក្រុមហ៊ុន Google ក៏បានប្រកាសផងដែរថា កម្មវិធីគ្រប់គ្រងពាក្យសម្ងាត់សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android លើ Chrome នឹងទទួលបានការកែលម្អជាច្រើនផ្សេងទៀតផងដែរ
រួមមាន៖
-tool ថ្មី ដែលផ្តល់ភាពងាយស្រួលក្នុងការបញ្ចូលលេខកូដសម្ងាត់ពីកម្មវិធីគ្រប់គ្រងលេខកូដសម្ងាត់ផ្សេងទៀត(password managers )។

-ការច្របាច់បញ្ចូលកាន់តែស៊ីជម្រៅពី Chrome និងឧបករណ៍ Android ក្នុងការបំពេញពាក្យសម្ងាត់របស់អ្នកយ៉ាងរលូននៅលើគេហទំព័រ និងកម្មវិធី កុំព្យូទ័រលើតុ ឬទូរស័ព្ទ។

-សារជូនដំណឹងលេខកូដ(Password Alerts) នឹងផ្ញើទៅអ្នកប្រើប្រាស់ដោយស្វ័យប្រវត្តិនៅពេលលេខកូដសម្ងាត់ដែលអ្នកធ្លាប់បានរក្សា(Save)រងការសម្របសម្រួលពីភាគីទី៣។

គួរបញ្ជាក់ផងដែរថា លោក Sameer Samat អនុប្រធានផ្នែកគ្រប់គ្រងផលិតផលរបស់ក្រុមហ៊ុន Google មានប្រសាសន៍នៅឯសន្និសីទអភិវឌ្ឍន៍ប្រចាំឆ្នាំរបស់ Google I / O ថា ប្រព័ន្ធប្រតិបត្តិការ Android OS ឥឡូវនេះទទួលបានការប្រើប្រាស់ច្រើន ៣ពាន់លានគ្រឿង៕

ប្រែសម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន bleepingcomputer ចុះផ្សាយថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here