កម្មវិធី Slack មានបញ្ហា បិទមិនឲ្យអ្នកប្រើប្រាស់លុកចូល និងផ្ញើសារ ឬផុសរូប

0

កម្មវិធី Slack មានបញ្ហា បណ្តាលឲ្យអ្នកប្រើប្រាស់មិនអាចផ្ញើសារ ផុសរូប ឬប្រើប្រាស់
សេវាកម្មផ្សេងៗទៀតបាន។​

នៅពេលដែលអ្នកប្រើប្រាស់បើកកម្មវិធី Slack ពួកគេទទួលបានសារថា៖​ “កម្មវិធីមានបញ្ហាហើយ យើងមិនអាចបង្ហាញដំណើរការប្រើប្រាស់របស់អ្នកបានទេ” ។ ប្រសិនបើអ្នកនៅតែបន្តភ្ជាប់ទៅម៉ាស៊ីនមេរបស់ Slack ហើយព្យាយាមផុសសារ ឬបញ្ចូលរូបភាពអ្នកទៀតនោះ អ្នកនឹងទទួលបានសារមួយថា “កម្មវិធី Slack មិនអាចផ្ញើសារនេះបានទេ សូមព្យាយាមម្តងទៀត ឬបោះបង់”។

ក្រុមហ៊ុន Slack បានដឹងពីបញ្ហានេះ និងព្យាយាមដោះស្រាយភ្លាម។ នៅថ្ងៃព្រហស្បតិ៍
ទី២០ ដដែលនេះ ការសាកល្បងបើកកម្មវិធីបង្ហាញថា កម្មវិធី Slack មានដំណើរការឡើង
វិញ។ ដូច្នេះ ពេលនេះបញ្ហារបស់កម្មវិធី Slack ត្រូវបានដោះស្រាយ៕

ប្រែសម្រួ៖ ប៉ោក លក្ខិណា
ប្រភព bleepingcomputer ចុះផ្សាយថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here