បច្ចុប្បន្ន វាក្លាយជារឿងធម្មតាដែលកម្មវិធី និងក្រុមហ៊ុនមួយចំនួនរងការវាយប្រហារតាមអ៊ីនធឺរណិត ជាមូលហេតុនាំឲ្យមានការបែកធ្លាយទិន្ន័យជាច្រើន។
ថ្មីៗនេះ ក្រុមអ្នកស្រាវជ្រាវផ្នែកសន្តិសុខនៅក្រុមហ៊ុន Check Point បានរាយការណ៍ពីការបែកធ្លាយទិន្ន័យរបស់អ្នកប្រើប្រាស់ច្រើនជាង១០០លាននាក់ ដោយទិន្ន័យរបស់ពួកគេប្រឈមនឹងការសម្របសម្រួល។ ការបំពានទិន្នន័យនេះកើតឡើងដោយសារតែមានការកំណត់រចនាសម្ព័ន្ធសុវត្ថិភាព (configurations) មិនល្អរបស់ភាគីទីបីនៅក្នុង cloud ។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលបំផុត កម្មវិធីទាំងចំនួន ២៣កម្មវិធី ដែលអ្នកប្រើប្រាស់បាញទាញយកមកប្រើប្រាស់សុទ្ធតែមានចំនួនទាញយកពី 10 000 ទៅ 10លាននាក់។
ទិន្ន័យដែលរងការសម្របសម្រួលមាន៖
-អាសយដ្ឋានអ៊ីម៉េល
-សារឯកជន
-រូបថត
-លេខកូដសម្ងាត់
-ឈ្មោះអ្នកប្រើប្រាស់
-សារជូនដំណឹង
-ការថតស្គ្រីន
-ទីតាំងរបស់អ្នកប្រើប្រាស់
-ទិន្ន័យបុគ្គល
-ព័ត៌មានចំណាយ
-សារឆាតឯកជន
-ថ្ងៃខែឆ្នាំកំណើត
-ភេទ
-លេខទូរស័ព្ទ
តារាងកម្មវិធីដែលរងការសម្របសម្រួល៖
ដើម្បីចាត់វិធានការណ៍ការពារសន្តិសុខ ឬការកាត់បន្ថយបញ្ហាសុវត្ថិភាព អ្នកជំនាញសូមណែនាំថា អ្នកប្រើប្រាស់គួរតែលុប (uninstall) កម្មវិធីទាំងនេះចេញពីទូរស័ព្ទដៃភ្លាមៗ។
ក្រុមអ្នកស្រាវជ្រាវនៅក្រុមហ៊ុនសន្តិសុខ Check Point បានទាក់ទងនិងរាយការណ៍អំពីកំហុសឯកជនដ៏ធ្ងន់ធ្ងរនេះទៅក្រុមហ៊ុន Google និងអ្នកអភិវឌ្ឍន៍កម្មវិធីទាំងអស់រួចហើយមុនពេលធ្វើការផ្សព្វផ្សាយព័ត៌មានជាសាធារណៈ៕
ប្រែសម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន gbhackers ចុះផ្សាយថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១