ប្រព័ន្ធទូរគមនាគមន៍សាធារណៈទីក្រុងញូយ៉ក ត្រូវបានវាយប្រហារដោយហេគឃ័រចិន

0

អ្នកជំនាញសន្តិសុខបានរាយការណ៍ឱ្យដឹងថា ប្រព័ន្ធកុំព្យូទ័ររបស់អាជ្ញាធរគមនាគមន៍ក្រុង New York (MTA) ទទួលរងការវាយប្រហារពីក្រុមហេគឃ័រចិន។ ឧប្បត្តិហេតុនេះកើតឡើងកាលពីខែមេសា ប៉ុន្តែ ពុំបានផ្សព្វផ្សាយទេរហូតមកដល់សប្តាហ៍នេះ។ ខណៈពេល ដែលមានការសង្ស័យថាឧប្បត្តិហេតុនេះ មានពាក់ព័ន្ធនឹងរដ្ឋាភិបាលចិន មានករណីស៊ើបអង្កេតជាច្រើនដើម្បីបញ្ជាក់ពីហេតុការណ៍នេះ។

អ្នកជំនាញបានថ្លែងថា ហេគឃ័រគ្រោងនឹងវាយប្រហារលើចន្លោះប្រហោងដែលមាននៅក្នុងបណ្តាញ ទំនាក់ទំនងដ៏ធំនេះ ដែលត្រូវបានប្រើប្រាស់ដោយមនុស្សរាប់លាននាក់នៅក្នុងមួយថ្ងៃៗ។ ទោះបីជា មានការវាយប្រហារកើតឡើង ក៏អ្នកជំនាញបានបញ្ជាក់ថា មិនមានផលប៉ះពាល់កើតឡើងចំពោះអ្នក ដំណើរទេ។

នៅក្នុងរបាយការណ៍ក៏បានបន្ថែមថា សកម្មភាពហេគនៅតែបន្តបន្ទាប់ពីការប្រើ backdoor។ ចំពោះ បញ្ហានេះ អ្នកតំណាង MTA បានលើកឡើងថា ការវិភាគលើភស្តុតាងមិនបានបង្ហាញពីការវាយប្រហារ ទេ លើសពីនេះទៀត គាត់បានបញ្ជាក់ថា ឧប្បត្តិហេតុនេះមិនបានយកទិន្នន័យអ្នកដំណើរទៅ ប្រើប្រាស់ទេ។

ភ្នាក់ងារក៏បានថ្លែងថា ហេគឃ័រអាចនឹងវាយប្រហារលើផ្នែកផ្សេងរបស់រដ្ឋាភិបាលបើតាមអ្វីដែល ភ្នាក់ងារអ្នកអនុវត្តន៍ច្បាប់បានរកឃើញ ទោះបីជាពីមុនពុំមានការបង្ហាញពីការវាយប្រហារលើបណ្តាញ ផ្សេងក៏ដោយ។ នេះមិនមែនមានន័យថា ភ្នាក់ងាររដ្ឋាភិបាលផ្នែកសន្តិសុខកំពុងតែរងការគំរាមកំហែង នោះទេ នេះជាអ្វីដែលហេគឃ័រចង់បង្ហាញពីសមត្ថភាព និងជំនាញ ជាមួយនិងវិធីសាស្រ្តចូលទៅក្នុង បណ្តាញរដ្ឋ និងឯករដ្ឋ របស់ពួកគេ។

ប្រភពព័ត៌មាន៖ ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១
ប្រែសម្រួលដោយ៖ កញ្ញា

LEAVE A REPLY

Please enter your comment!
Please enter your name here