កំហុសទូរស័ព្ទ iPhone នាំឲ្យខូចមុខងារ WiFi នៅពេលអ្នកភ្ជាប់ hotspot

0

កំហុសថ្មីក្នុងទូរស័ព្ទ iPhone នាំឲ្យខូចមុខងារភ្ជាប់ WiFi នៅពេលដែលអ្នកប្រើប្រាស់ភ្ជាប់
អ៊ីនធឺរណិតតាមរយៈWiFi hotspot។

នៅពេលដែលទូរស័ព្ទរបស់អ្នកប្រើប្រាស់កើតមាននូវកំហុសនេះ វានឹងធ្វើឲ្យទូរស័ព្ទ iPhone មិនអាចភ្ជាប់ប្រព័ន្ធភ្ជាប់ប្រើវ៉ាយហ្វាយបាននោះទេ បើទោះបីជាមានការបង្កើនល្បឿនម៉ាស៊ីន ឬមានការប្តូរឈ្មោះ WiFi ឡើងវិញក៏ដោយ។ ​ កំហុសនេះអាចបណ្តាលឲ្យមានការកេងប្រវ័ញ្ចពីតួអង្គដែលមានគំនិតអាក្រក់ ដោយពួកគេអាចកំណត់ឲ្យទូរស័ព្ទ iPhone របស់អ្នកភ្ជាប់ទៅកាន់ឧបករណ៍របស់ពួកគេ។

ការធ្វើតេស្តមួយចំនួនបង្ហាញថា គេអាចភ្ជាប់ទូរស័ព្ទជាមួយប្រព័ន្ធ SSID ប៉ុន្តែមិនអាចចូលប្រើបណ្តាញឥតខ្សែធម្មតា(wireless) បានទេ។ ការសាកល្បងសាជាថ្មីម្តងទៀតបង្ហាញថាវ៉ាយហ្វាយរបស់ទូរស័ព្ទ iPhone ត្រូវបានបិទ ដោយមិនអាចបើកឡើងវិញមកម្តងទៀត។

មធ្យោបាយតែមួយគត់ដើម្បីជួសជុលលើបញ្ហាខូចមុខងារវ៉ាយហ្វាយរបស់ទូរស័ព្ទ iPhone គឺត្រូវចូលទៅក្នុងការកំណត់បណ្តាញទូរស័ព្ទ iPhone និងធ្វើការកំណត់ឡើងវិញ។
អ្នកអាចអនុវត្តតាមវិធីខាងក្រោម៖
⦁ ចូលទៅ Settings  បន្ទាប់មកយកពាក្យ General
⦁ នៅខាងក្រោមពាក្យ General​ សូមយកពាក្យ  Reset
⦁ ក្រោយមកអ្នកត្រូវចុចលើពាក្យ Reset ដែលបានបង្ហាញនៅលើអេក្រង់ទូរស័ព្ទ iPhone ដើម្បីធ្វើការកំណត់ឡើងវិញ

LEAVE A REPLY

Please enter your comment!
Please enter your name here