ភ្នាក់ងារស្រាវជ្រាវនុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងត្បូងរងការហេគដោយប្រើប្រាស់កំហុស VPN

0

វិទ្យាស្ថានស្រាវជ្រាវថាមពលបរមាណូកូរ៉េខាងត្បូងបានរកឃើញថា បណ្តាញផ្ទៃក្នុងរបស់ពួកគេរងការហេគនៅខែមុនពីភ្នាក់ងារគំរាមគំហែងកូរ៉េខាងជើងដោយប្រើប្រាស់ភាពងាយរងគ្រោះ VPN។

វិទ្យាស្ថានស្រាវជ្រាវថាមពលបរមាណូកូរ៉េឬ KAERI គឺជាវិទ្យាស្ថានដែលទទួលបានការគាំទ្រ និងគ្រប់គ្រងសម្រាប់ការស្រាវជ្រាវ និងការអនុវត្តថាមពលនុយក្លេអ៊ែរនៅក្នុងប្រទេស កូរ៉េខាងត្បូង។ គេរាយការណ៍ពីការបំពានជាលើកដំបូងនៅដើមខែនេះនៅពេលប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង Sisa Journal បានដឹងពីបញ្ហានេះ។

នៅក្នុងសេចក្តីថ្លែងការណ៍និងសន្និសីទកាសែតដែលរៀបចំឡើងដោយ KAERI បានឲ្យដឹងថា វិទ្យាស្ថានបានបញ្ជាក់ជាផ្លូវការពីការវាយប្រហារនេះ និងបានសុំទោសចំពោះការប៉ុនប៉ងលាក់បាំងឧប្បត្តិហេតុនេះ។

ភ្នាក់ងារ Malwarebytes បញ្ជាក់ថា Kimsuky  បានផ្តោតគោលដៅទៅលើភ្នាក់ងាររដ្ឋា
ភិបាលកូរ៉េខាងត្បូងផ្សេងទៀតរួមមាន៖
-ក្រសួងការបរទេសសាធារណរដ្ឋកូរ៉េលេខាទី ១
-ក្រសួងការបរទេសសាធារណរដ្ឋកូរ៉េលេខាទី ២
-រដ្ឋមន្រ្តីពាណិជ្ជកម្ម
-អគ្គកុងស៊ុលកូរ៉េប្រចាំនៅហុងកុង
-ឯកអគ្គរដ្ឋទូតនៃប្រទេសស្រីលង្កាប្រចាំរដ្ឋ
– ទីប្រឹក្សាក្រសួងការបរទេស និងអ្នកប្រឹក្សាពាណិជ្ជកម្ម
ភ្នាក់ងារ KAERI បញ្ជាក់ថា ពួកគេកំពុងធ្វើការស៊ើបអង្កេតការវាយប្រហារនេះដើម្បីបញ្ជាក់ថាតើមានព័ត៌មានអ្វីខ្លះត្រូវបានគេចូលមើល៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន bleepingcomputer ចុះផ្សាយថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here