ភ្នាក់ងារសារព័ត៌មានយ៉ុនហាប់(Yonhap) និងលោក ហាតាគឿង(Ha Tae-keung) ដែលជាអ្នកនយោបាយរបស់ប្រទេសកូរ៉េខាងត្បូងបានរាយការណ៍ថា វិទ្យាស្ថានស្រាវជ្រាវនុយក្លេអ៊ែរធំបំផុតរបស់ប្រទេសកូរ៉េខាងត្បូង KAERI រងការហេគពីក្រុមហេគឃ័រកូរ៉េខាងជើង។
ការបំពានលើប្រព័ន្ធសន្តិសុខនៃវិទ្យាស្ថានស្រាវជ្រាវថាមពលអាតូមិកកូរ៉េ(Korea Atomic Energy Research Institute) បានធ្វើឱ្យខូចខាតគេហទំព័រប្រមាណជា១៣គេហទំព័រ ដោយហេតុការណ៍នោះបានកើតឡើងនៅថ្ងៃទី១៤ ខែឧសភា។
ក្រោយពីបានដឹងពីហេតុការណ៍នេះ លោក ហាតាគឿង ដែលជាសមាជិកគណៈកម្មា
ធិការស៊ើបការណ៍សម្ងាត់របស់សភាបានចាត់វិធានការណ៍ស៊ើបអង្កេតមួយចំនួន។ ក្រោយមកលោករកឃើញថា ក្រុម Kimsuky ជាអ្នកនៅពីក្រោយការវាយប្រហារ ដោយក្រុមនេះជាក្រុមហេគឃ័រ APT របស់ប្រទេសកូរ៉េខាងជើង។
លោកឧបនាយករដ្ឋមន្ត្រីបានឆ្លើយតបថា នៅមានព័ត៌មានលម្អិតបន្ថែមជាច្រើនទៀតដែលមិនទាន់ត្រូវបានបញ្ជាក់ឲ្យច្បាស់អំពីការបំពាននេះ ដោយនោះហើយជាមូលហេតុ ដែលអង្គភាពបន្តការស៊ើបអង្កេតទៅលើការវាយប្រហារ និងព្យាយាមស្វែងរកពត៌មានលម្អិតសំខាន់ៗ ដែលរងការបំពានពីក្រុមហេគឃ័រ។
សូមបញ្ចាក់ផងដែរថា អំឡុងពេលស៊ើបអង្កេត ភ្នាក់ងារសន្តិសុខអះអាងថា ប្រព័ន្ធVPN មួយចំនួនដែលមិនទាន់ជួសជុល និងរងការវាយប្រហារពីហេគឃ័រនោះមាន៖
-Pulse Secure
-SonicWall
-Fortinet FortiOS
-Citrix៕