ការធ្វើបច្ចុប្បន្នភាពសុវត្ថភាពថ្មីសម្រាប់ Google Drive នឹងអាចពង្រឹងសុវត្ថិភាពដល់ការចែករំលែកឯកសាររបស់អ្នក ប៉ុន្តែវាអាចបង្កផលប៉ះពាល់ដល់ Link ចាស់ៗពីមុនមកដែលអ្នកធ្លាប់ផ្ញើលើបណ្តាញនានា។
ថ្មីៗនេះ ក្រុម Google ផ្ញើសារទៅក្រុមការងារកាន់ផ្នែក Google Workplace ដើម្បីធ្វើបច្ចុប្បន្នភាពលើ Google Drive ដែលនឹងបញ្ចេញជាផ្លូវការនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីពង្រឹងគុណភាពសុវត្ថិភាពក្នុងការចែកចាយឯកសារ។
នៅពេលដែលកំពុងធ្វើបច្ចុប្បន្នភាព នឹងមានការបន្ថែមមុខងារទៅលើការចែកចាយ URLs ក្នុង Google Drive។ ប៉ុន្តែប្រសិនបើអ្នកប្រើប្រាស់ពុំបានបើកមើលហ្វាល (file) ឬផ្តល់នូវដំណើរការចូលប្រើប្រាស់ ពួកគេនឹងត្រូវការមុខងារបន្ថែមទាំងនេះដើម្បីអាចចូលទៅបើកហ្វាល។ យ៉ាងណាមិញ ការធ្វើបច្ចុប្បន្នភាពនេះនឹងបង្កផលប៉ះពាល់ដល់ Link ទាំងឡាយណានៅក្នុង Google Drive ពីមុនមកដែលអ្នកបានចែកចាយទៅលើវ៉ិបសាយ បណ្តាញសង្គម និងទីបណ្តាញផ្សេងទៀតដែលមិនទាមទារឲ្យមានប្រើប្រាស់មុខងារ(resource key)។ ប្រសិនបើអ្នកនៅតែចង់បន្តចែកចាយឯកសារ Google Drive ជាសារធារណៈ អ្នកនឹងត្រូវធ្វើបច្ចុប្បន្នភាពផុសរបស់អ្នកជាមួយនឹងLink ថ្មីដែលមានមុខងារកំណត់(resource key) ជាមួយ។
នៅពេលដែលអ្នកចុចដើម្បីធ្វើបច្ចុប្បន្នភាពលើហ្វាលរបស់អ្នក អ្នកនឹងបានឃើញការកំណត់ខាងក្រោម៖
- អនុវត្តការធ្វើបច្ចុប្បន្នភាពសុវត្ថិភាពដោយពុំមាន Option សម្រាប់អ្នកប្រើប្រាស់ដើម្បីលុបវាចេញ (វានឹង default សម្រាប់ EDU)។ មុខងារនេះនឹងធ្វើបច្ចុប្បន្នភាពទៅលើឯកសារដែលរងផលប៉ះពាល់ទាំងអស់នៅក្នុងអង្គភាពរបស់អ្នក។
- អនុវត្តការធ្វើបច្ចុប្បន្នភាពសុវត្ថិភាពប៉ុន្តែអ្នកប្រើប្រាស់អាចលុបវាចេញសម្រាប់ឯកសារជ្រើសរើសជាក់លាក់ (វានឹង default សម្រាប់ non-EDU)។ មុខងារនេះនឹងធ្វើបច្ចុប្បន្នភាពលើឯកសារដែលរងផលប៉ះពាល់ទាំងអស់នៅក្នុងអង្គភាពរបស់អ្នក។
- លុបបច្ចុប្បន្នភាពសុវត្ថិភាព (សូមកុំជ្រើសរើសមុខងារនេះ)។ ការភ្ជាប់ទៅឯកសាររបស់អ្នកនៅតែដដែល(“Links to your files remain the same”) ។ ពុំមានជម្រើសដើម្បីលុបការធ្វើបច្ចុប្បន្នភាពសុវត្ថិភាពចេញពីហ្វូលដ័រទេ៕