ការធ្លាយទិន្ន័យក្រុមហ៊ុន Mercedes-Benz បណ្តាលឲ្យមានការសម្របសម្រួលលើ SSNs និងលេខកាត

0

ក្រុមហ៊ុន Mercedes-Benz USA ទើបតែបានលាតត្រដាងនូវការបំពានទិន្នន័យមួយដែលបានបង្កផលប៉ះពាល់ដល់អតិថិជនមួយចំនួនរបស់ខ្លួន។

ក្រុមហ៊ុនបានវាយតម្លៃកំណត់ត្រាអតិថិជនចំនួន ១,៦ លាននាក់ ដែលរួមមានឈ្មោះអតិថិជន អាសយដ្ឋាន អ៊ីម៉ែល លេខទូរស័ព្ទ និងព័ត៌មានអំពីរថយន្តមួយចំនួនដែលអតិថិជនបានទិញ ដើម្បីកំណត់លើផលប៉ះពាល់ពីការវាយប្រហារ។ លើសពីនេះក៏នៅមានការបំពានលើព័ត៌មានកាតឥណទាន លេខសន្តិសុខសង្គមនិងលេខប័ណ្ណបើកបររបស់អតិថិជនអតិថិជន Mercedes-Benz ចំនួន ១,០០០ នាក់ និងអ្នកទិញដែលមានសក្តានុពលផ្សេង។

យោងតាមការបញ្ជាក់ពីក្រុមហ៊ុនបានឲ្យដឹងថា ការបំពាននេះបង្កផលប៉ះពាល់ដល់អតិថិជន និងអ្នកទិញយានយន្តដែលមានសក្តានុពលមួយចំនួនដែលបានបញ្ចូលព័ត៌មានសំខាន់ៗលើគេហទំព័រទិញលក់ និងគេហទំព័រក្រុមហ៊ុន Mercedez-Benz នៅចន្លោះឆ្នាំ២០១៤ និង២០១៧មានដូចជា៖

-ពិន្ទុឥណទានរបស់អតិថិជន

-លេខប័ណ្ណបើកបរ

-លេខសន្តិសុខសង្គម(SSNs)

-លេខកាតឥណទាន

-កាលបរិច្ឆេទកំណើត

ក្រុមហ៊ុនបានបញ្ជាក់ថាព័ត៌មាននេះមិនអាចរកបាន(Serch) ដោយគ្រាន់តែវាយបញ្ចូលនិងស្វែងរកធម្មតាៗបាននោះទេ។ក្រុមហ៊ុនបានចេញផ្សាយសេចក្តីថ្លែងការណ៍ស្តីពីការបំពានទិន្នន័យនេះក្រោយពីបានពិនិត្យមើលកំណត់ត្រាអតិថិជនជិត ១,៦លាននាក់ដែលរួមមានឈ្មោះ អាសយដ្ឋាន អ៊ីមែល លេខទូរស័ព្ទ និងព័ត៌មានអំពីរថយន្តមួយចំនួនដែលត្រូវបានអតិថិជនទិញ។

នៅពេលដែលបញ្ចប់ការស៊ើបអង្កេត គេកំណត់ថាអតិថិជនក្រោម ១០០០នាក់មានព័ត៌មានផ្ទាល់ខ្លួនផ្សេងទៀត ដែលបង្ហាញតាមរយៈ cloud storage solution ដែលអាចចូលដំណើរការបានជាសាធារណៈ។

ក្រោយពីបានធ្វើសវនកម្មលើកំណត់ត្រាអតិថិជនចំនួន ១,៦លាននាក់ គេមិនច្បាស់ទេថាមានអតិថិជនប៉ុន្មាននាក់ដែលបានរងផលប៉ះពាល់ពីឧប្បត្តិហេតុនេះ៕

ប្រែសម្រួល៖ប៉ោក លក្ខិណា

ប្រភពព័ត៌មាន bleepingcomputer ចុះផ្សាយថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១

 

LEAVE A REPLY

Please enter your comment!
Please enter your name here