សង្ខេបហេតុការណ៍ហេគសំខាន់ៗពីមេរោគ Ransomware នៅសប្តាហ៍មុន

0

ការវាយប្រហារតាមអ៊ីនធឺរណិតនៅសប្តាហ៍មុន ហាក់បីជាមានភាពស្ងប់ស្ងាត់បន្តិច ហើយឈ្មោះរបស់មេរោគ ransomware ថ្មីមួយចំនួនក៏ត្រូវបានចុះផ្សាយ។ ទោះយ៉ាងណាក៏ដោយមានព័ត៌មានគួរឱ្យចាប់អារម្មណ៍បំផុតមួយចំនួនដែលមានសង្ខេបដូចខាងក្រោម។

នៅសប្តាហ៍ទី៣នៃខែមិថុនា មន្ត្រីអនុវត្តន៍ច្បាប់បានចាប់ខ្លួនសមាជិកក្រុមហេគឃ័រ Clop Ransomware ជាច្រើននាក់ ​ដោយការចាប់ខ្លួនមានការជ្រោមជ្រែងពី cryptocurrency Binance ដែលជួយតាមដានលើហេគឃ័រដែលបានធ្វើសកម្មភាពគំរាមកំហែងលាង​លុយរបស់មេរោគ Clop ransomware។ ទោះយ៉ាងណាក៏ដោយ ការចាប់ខ្លួននោះហាក់ដូចជាមិនបានបញ្ឈប់ក្រុមហេគឃ័រទាំងនោះទេ ខណៈដែលពួកគេធ្លាប់អសកម្មអស់ពេលជាយូរមក ប៉ុន្តែឥលូវពួកគេនៅតែបន្តបញ្ចេញទិន្នន័យរបស់ជនរងគ្រោះថ្មីនៅសប្តាហ៍មុន។

ក្រុមហ៊ុន The City of Tulsa ក៏បានរាយការណ៍ពីការបំពានទិន្នន័យមួយនៅក្នុងសប្តាហ៍មុនផងដែរ ក្រោយពីក្រុមហេគឃ័រ Conti ransomware បានចាប់ផ្តើមបញ្ចេញឯកសារយោងរបស់មន្ត្រីប៉ូលិសដែលលួចបានតាមអ៊ីនធឺរណេតពីគេហទំព័ររបស់ប៉ូលិស។

ចុងបញ្ចប់ នៅមានការវាយប្រហារដ៏សំខាន់បំផុតនៅក្នុងសប្តាហ៍មុនផងដែរ គឺការវាយប្រហារប្រឆាំងនឹងក្រុមហ៊ុនវេជ្ជសាស្ត្រប្រេស៊ីល Grupo Fleury ដែលធ្វើឡើងដោយមេរោគ ransomware REvil ៕

ប្រែសម្រួល៖ ប៉ោក លក្ខិណា

ប្រភពព័ត៌មាន bleepingcomputer ចុះផ្សាយថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here