ឥលូវនេះ ក្រុមហេគឃ័រមួយដែលប្រើមេរោគ Ransomware បង្កើតវ៉ិបសាយសម្រាប់ជ្រើសរើសសមាជិក

0

យ៉ាងហោចណាស់មានក្រុមហេគឃ័រទំនើងពីរក្រុមប្រកាសត្រូវការអ្នកវាយប្រហារដើម្បីបើកការវាយប្រហារ និងកំពុងតែប្រើប្រាស់គេហទំព័ររបស់ពួកគេដើម្បីផ្សព្វផ្សាយលក្ខណៈពិសេសនៃឧបករណ៍អ៊ិនគ្រីបដើម្បីទាក់ទាញអ្នកវាយប្រហារថ្មីឲ្យចូលរួម។

នៅសប្តាហ៍មុន ក្រុមមេរោគ LockBit ransomware បានប្រកាសពីកំណែថ្មីសម្រាប់ឧបករណ៍ហេគរបស់ពួកគេ ដោយបានអះអាងថា វាមានភាពប្រសើរឡើងគួរឱ្យកត់សម្គាល់សម្រាប់ល្បឿនអ៊ីនគ្រីប។ ដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់ដៃគូ ក្រុម LockBit បានអះអាងថា នឹងផ្តល់ជូននូវឧបករណ៍អ៊ិនគ្រីប និងហ្វាលលួចឯកសារ (StealBit) ដែលមានល្បឿនលឿនបំផុតនៅទូទាំងពិភពលោក។

ចំណែកឯក្រុមហេគមួយក្រុមទៀតដែលបានប្រូម៉ូតប្រតិបត្តិការមេរោគរបស់ពួកគេលើវ៉ិបសាយផងដែរនោះគឺក្រុម Himalaya ដែលជាក្រុមទើបតែចាប់ផ្តើមដំណើរការនៅឆ្នាំនេះ។

លើកលែងមិនបានប្រើប្រាស់គេហទំព័ររបស់ពួកគេដើម្បីផ្សព្វផ្សាយការជ្រើសរើស ក្រុមហេគឃ័រ Himalaya នេះក៏ហាក់បីដូចជាមិនមានលក្ខណៈខុសពីកម្មវិធីមេរោគ ransomware ដទៃទៀតនោះទេ។ ពួកគេផ្សព្វផ្សាយបាន ៧០ភាគរយដើម្បីទទួលបានសម្រាប់សាខាថ្មីរួចហើយ និងបានកំណត់ រួមទាំងចងក្រងឯកសារអ៊ិនគ្រីបមេរោគ FUD [យ៉ាងពេញលេញដោយមិនអាចរកឃើញ]”។

យ៉ាងណាមិញចំពោះក្រុម REvil ចូលចិត្តធ្វើប្រតិបត្តិការដោយឯករាជ្យ និងពឹងផ្អែកលើ បណ្តាញសាខា និងធ្វើការតភ្ជាប់របស់ខ្លួនដើម្បីទទួលបានដៃគូថ្មីនៅពេលពួកគេត្រូវការ។

លើសពីនេះ នៅពាក់កណ្តាលខែឧសភា ក្រោយពីមេរោគរបស់គេត្រូវបានហាមប្រាមលើវេទិកាហេគមួយ ក្រុមហេគឃ័រ REvil បានប្រកាសថា ពួកគេនឹងធ្វើសកម្មភាពវាយប្រហារដោយឯករាជ្យដាច់ដោយឡែក៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន bleepingcomputer ចុះផ្សាយថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here