ហេគឃ័រ NOBELIUM ចូលដំណើរការទៅប្រព័ន្ធបណ្តាញរបស់ក្រុមហ៊ុន Microsoft តាមរយៈការហេគលើកុំព្យូទ័ររបស់បុគ្គលិក

0

ក្រុមហ៊ុន Microsoft បានរាយការណ៍ពីការវាយប្រហារថ្មីមួយ ដែលធ្វើឡើងដោយក្រុមហេគឃ័ររុស្ស៊ី មានឈ្មោះថា NOBELIUM។ យោងតាមរបាយការណ៍បញ្ចាក់ឲ្យដឹងថាក្រុមហេគឃ័រនេះបានកំណត់គោលដៅទៅលើអ្នកប្រើប្រាស់មកពីចក្រភពអង់គ្លេស
កាណាដា សហរដ្ឋអាមេរិក អាឡឺម៉ង់ និងប្រទេសចំនួន ៣២ផ្សេងទៀត។

សំណាងល្អដែលការវាយប្រហារលើគោលដៅទាំងនោះមិនទទួលបានជោគជ័យ ហើយអ្នកជំនាញរបស់ក្រុមហ៊ុន Microsoft បញ្ជាក់ថា អ្នកប្រើប្រាស់គោលដៅមិនរងការវាយប្រហារពីការហេគនោះទេ ហើយពួកគេបានទទួលព័ត៌មានមួយចំនួនបន្ថែមពីក្រុមហេគចំនួនបីក្រុម។

ក្រោយពីធ្វើការស៊ើបអង្កេតលើការវាយប្រហារ ក្រុមអ្នកវិភាគសន្តិសុខបានឲ្យដឹងថា ក្រុមអ្នកគំរាមកំហែងបានប្រើប្រាស់ព័ត៌មាន ដែលពួកគេធ្លាប់ប្រមូលបានពីឧបករណ៍សម្រាប់អនុវត្តការវាយប្រហារ។

យ៉ាងណាមិញ អ្នកដែលគំរាមកំហែងពីក្រុមហេគក៏បានធ្វើឱ្យខូចគណនី Continuous Contact របស់ភ្នាក់ងារ USAID ។

ក្រោយមកក្រុមហ៊ុន Microsoft បានជូនដំណឹងជាបន្ទាន់ដល់អ្នកប្រើប្រាស់ម្នាក់ៗរបស់ក្រុមហ៊ុនទាក់ទងនឹងការវាយប្រហារ និងវិធីដែលអ្នកវាយប្រហារព្យាយាមហេគ បន្ទាប់ពីបានដឹងពីព័ត៌មានលម្អិតសំខាន់ៗនៃការវាយប្រហារ។

ដូច្នេះ សរុបមករាល់សកម្មភាពទាំងអស់នេះបានបង្ហាញយ៉ាងច្បាស់ថា សមាជិករបស់ក្រុមហេគបានចាប់ផ្តើមធ្វើសកម្មភាពសារជាថ្មីម្តងទៀត ប៉ុន្តែអ្នកស្រាវជ្រាវបានអះអាងថា ក្នុងអំឡុងពេលនៃការវាយប្រហារនេះ ដំណើរការវាយប្រហារបានធ្វើការវាយប្រហារដោយខ្លួនឯងដោយពុំមានអ្នកបញ្ជា៕

ប្រែសម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន xinhuanet ចុះផ្សាយថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here