មេរោគ REvil ទារប្រាក់ 70​លានដុល្លារដើម្បីផ្តល់ការឌីគ្រីបដល់ជនរងគ្រោះទាំងអស់ពីការវាយប្រហារលើប្រព័ន្ធ Kaseya

0

មេរោគ​ REvil បានកំណត់ទារប្រាក់ជាថ្នូរនឹងការឌីគ្រីបប្រព័ន្ធដែលត្រូវបានបិទទាំងអស់ក្នុងអំឡុងពេលមានការវាយប្រហាររបស់មេរោគ Kaseya។ ក្រុមហេគឃ័របានទារប្រាក់លោះ ចំនួន 70លានដុល្លារ ដែលជាប្រាក់ Bitcoin សម្រាប់ថ្លៃឧបករណ៍ (tool) ដែលអាចជួយឲ្យអាជីវកម្មដែលរងការវាយប្រហារទាំងអស់ស្រោចស្រង់ហ្វាល (File) របស់ពួកគេបានវិញ។

ការវាយប្រហារនៅថ្ងៃសុក្រសប្តាហ៍មុនធ្វើឡើងតាមរយៈវាយប្រហារលើសេវាកម្មផ្តល់ដំណោះស្រាយមានមូលដ្ឋានលើ cloud នៅក្នុងប្រព័ន្ធ Kaseya VSA ដែលប្រព័ន្ធនេះត្រូវបានប្រើប្រាស់ដោយអ្នកគ្រប់គ្រងសេវាកម្ម (MSPs) ជាច្រើន ដើម្បីតាមដានលើប្រព័ន្ធអតិថិជន និងសម្រាប់ការគ្រប់គ្រងលើការជួសជុល(Patch)។ អតិថិជនរបស់សេវាកម្ម MSP ជាច្រើនរងផលប៉ះពាល់ពីការវាយប្រហារនេះ ដោយសារតែមេរោគ REvil បានអ៊ិនគ្រីប ransomware ចូលទៅក្នុងអាជីវកម្មយ៉ាងតិច ១០០០អាជីវកម្មនៅទូទាំងពិភពលោក។

នៅក្នុងការបង្ហោះនៅលើគេហទំព័របញ្ចេញព័ត៌មានរបស់ពួកគេ ភ្នាក់ងារគំរាមកំហែងនិយាយថា ពួកគេបានចាក់សោប្រព័ន្ធច្រើនជាងមួយលាន និងព្រមទទួលការចរចាជា
សកលដោយគ្រាន់តែបង់ប្រាក់ ៧០លានដុល្លារឲ្យពួកគេ។

ប្រធានាធិបតីអាមេរិកលោក Biden ក៏បានថ្លែងពីការវាយប្រហារលើខ្សែសង្វាក់ផ្គត់ផ្គង់ Kaseya ដោយលោកថែមទាំងបានដឹកនាំភ្នាក់ងារស៊ើបការណ៍ដើម្បីស៊ើបអង្កេតលើការហេគនេះ ដែលបានបង្កផលប៉ះពាល់ដល់អាជីវកម្មចំនួនរាប់រយនៅសហរដ្ឋអាមេរិក៕

LEAVE A REPLY

Please enter your comment!
Please enter your name here