ក្រុមហ៊ុន Microsoft កំពុងធ្វើបច្ចុប្បន្នភាពលើមុខងារ Microsoft Defender for Identity ដើម្បីអាចឱ្យមុខងារប្រតិបត្តិការសន្តិសុខ (SecOps) រារាំងការវាយប្រហារ តាមរយៈការចាក់សោគណនី Active Directory របស់អ្នកប្រើប្រាស់ ដែលរងការសម្របសម្រួល។
មុខងារ Microsoft Defender for Identity គឺជាសេវាកម្មសន្តិសុខ Cloud មួយដែលប្រើប្រាស់សញ្ញា Active Directory ដើម្បីស្វែងរក និងវិភាគលើការគំរាមកំហែងកម្រិតខ្ពស់លើអត្តសញ្ញាណដែលរងការសម្របសម្រួល និងសកម្មភាពខាងក្នុងរបស់មេរោគព្យាបាទដែលកំណត់គោលដៅលើក្រុមហ៊ុនដែលបានចុះឈ្មោះប្រើ។
មុខងារ Defender for Identity native ‘response’ actions បច្ចុប្បន្ននេះកំពុងតែស្ថិតក្រោមការអភិវឌ្ឍន៍បន្ថែមទៀត ប៉ុន្តែក្រុមហ៊ុនក៏មានគម្រោងចង់បើកដំណើរការមុខងារនេះជាទូរទៅ ដើម្បីបន្ថែមស្តង់ដាឲ្យកាន់តែច្រើនលើអ្វីដែលមានស្រាប់នៅខែក្រោយ។
មុខងារ Microsoft Defender for Identity ត្រូវបានខ្ចប់នៅក្នុង Microsoft 365 E5 ហើយអ្នកអាចទទួលបានការសាកល្បងមុខងារសុវត្ថិភាព Security E5 ដើម្បីសាកល្បងមុខងារថ្មីនេះនៅពេលវាចេញដាក់ឲ្យប្រើប្រាស់ជាផ្លូវការ៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន bleepingcomputer ចុះផ្សាយថ្ងៃទិ០៦ ខែកក្កដា ឆ្នាំ២០២១