ភ្នាក់ងារសារព័ត៌មានជាតិ AIB បានរាយការណ៍ថា មនុស្ស៤នាក់ត្រូវបានសម្លាប់នៅពេលដែលក្មាន់កាំភ្លើងធ្វើការបាញ់ប្រហារក្នុងភូមិនូហ្គូ(Noogo)នៅថ្ងៃពុធ នៅភាគខាងជើងប្រទេសបួគីណាហ្វាសូ។
យោងតាមការបញ្ជាក់ក្នុងសេចក្តីរាយការណ៍បានឲ្យដឹងថា ខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណមួយក្រុមបានវាយប្រហារក្នុងភូមិមួយនៅខេត្តឡ័ររោម(Loroum)នៅម៉ោងប្រមាណជា៥ល្ងាច។ អ្នកវាយប្រហារបានរឹបអូសយកម៉ូតូ ២គ្រឿង ផលិតផលវេជ្ជសាស្ត្រមួយចំនួនរបស់មណ្ឌលសុខភាពក្នុងតំបន់ និងសត្វគោជាច្រើនក្បាល ហើយថែមទាំងបានដុតជង្រុកស្រូវចោលថែមទៀតផង។
គួរបញ្ជាក់ផងដែរថា ចាប់តាំងពីឆ្នាំ ២០១៥មក ប្រទេសបួគីណាហ្វាសូបានប្រឈមនឹងបញ្ហាសន្តិសុខកាន់តែអាក្រក់ទៅជាមួយនឹងការវាយប្រហារភេរវកម្ម ដែលបានសម្លាប់មនុស្សច្រើនជាង១០០០នាក់ និងបណ្តាលឲ្យមនុស្សច្រើនជាង១លាននាក់ផ្សេងទៀតផ្លាស់ទីលំនៅ៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន xinhuanet ចុះផ្សាយថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១