ការសិក្សាថ្មីមួយបង្ហាញថា Great Firewall របស់ចិនបិទ Domain ច្រើនជាង ៣១១ ០០០

0

បច្ចេកវិទ្យា Firewall ត្រូវបានគ្រប់គ្រងដោយសាធារណរដ្ឋប្រជាមានិតចិនដើម្បីគ្រប់គ្រងនិងកែលម្អលើបណ្តាញអ៊ីនធឺរណិតក្នុងតំបន់។ ទោះយ៉ាងណាគោលដៅសំខាន់របស់ Great Firewall គឺធ្វើការក្នុងការត្រួតពិនិត្យតាមបណ្តាញអ៊ិនធឺរណិតនៅក្នុងប្រទេសចិនជាទូទៅដើម្បីរារាំងការចូលទៅកាន់គេហទំព័របរទេសដើម្បីកាត់បន្ថយចរាចរណ៍អ៊ីនធឺរណិតឆ្លងកាត់ព្រំដែន។

ដោយមានជំនួយពី GFWatch អ្នកជំនាញបានឲ្យដឹងថា Domain ចំនួន ៥៣៤លានផ្សេងគ្នាត្រូវបានសាកល្បងសម្រាប់ការចូលទៅមើល Domanin ប្រមាណជា ៤១១លាន ជារៀងរាល់ថ្ងៃនេះ ដោយមានការកត់ត្រាទុក និងផ្ទៀងផ្ទាត់ដើម្បីបិទចោល។

ក្រុមអ្នកជំនាញបានចាប់ផ្តើមគម្រោងស្រាវជ្រាវមួយដែលបានចំណាយពេល ៩ខែក្នុងឆ្នាំ ២០២០ ហើយបន្ទាប់ពីបញ្ចប់ការស្រាវជ្រាវនោះ ក្រុមអ្នកជំនាញសន្តិសុខបានរកឃើញថា Great Firewall របស់ចិនបានបិទ Domain ប្រមាណជា ៣១១០០០ ដោយក្នុងគម្រោងនឹងបិទឲ្យបានចំនួន ២៧០ ០០០ ដូចដំណើរការដែលបានគ្រោងទុក។ យ៉ាងណាមិញ Domain ចំនួន ៤១ ០០០ ផ្សេងទៀតត្រូវបានបិទដោយចៃដន្យ។គួរបញ្ជាក់ផងដែរថា ក្នុងចំណោម Domain ចំនួន ៣១១០០០ ដែលបានបិទទាំង មាន Domain ចំនួន 1800 ជាDomain ដែលល្បីល្បាញ។​

Great Firewall បានជះឥទ្ធិពលយ៉ាងខ្លាំងដល់ការអភិវឌ្ឍនៃសេដ្ឋកិច្ចតាមអ៊ិនធឺរណិតក្នុងប្រទេសចិន ដោយការទ្រទ្រង់ដល់ក្រុមហ៊ុននានាក្នុងស្រុក និងក៏ដូចជាមានការកាត់បន្ថយប្រសិទ្ធភាពនៃការទិញលក់ទំនិញពីក្រុមហ៊ុនអ៊ីនធឺរណិតពីបរទេស។

Domain ដែលត្រូវបានគេបិទភាគច្រើនជាកម្មសិទ្ធិបុគ្គល មាតិកាទាក់ទងនឹងអាជីវកម្មក្រៅពីក៏មាន Domain សម្រាប់បង្ហោះហ្គេម គេហទំព័រប្លុកផ្ទាល់ខ្លួន គេហទំព័រកម្សាន្ត
គេហទំព័រព័ត៌មាន និងគេហទំព័ររបស់ប្រព័ន្ធផ្សព្វផ្សាយមួយចំនួនផងដែរ៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន gbhackers ចុះផ្សាយថ្ងៃទី១៣​ ខែកក្កដា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here