ក្រុមហ៊ុន Adobe ធ្វើបច្ចុប្បន្នភាព ជួសជុលកំហុស២៨ ក្នុងកម្មវិធីចំនួន៦

0

ក្រុមហ៊ុន Adobe បញ្ចេញការជួសជុលដ៏ច្រើនសន្ធឹកមួយនៅថ្ងៃអង្គារ ដែលនោះជាការជួសដល់នូវកំហុសឆ្គងក្នុងកម្មវិធីចំនួន៦ដូចជា Adobe Dimension, Illustrator, Framemaker, Acrobat, Reader, និង Bridge ជាដើម។ ផលិតផលដែលក្រុមហ៊ុន Adobe ផ្តល់ការជួសជុលមានដចជា៖
-APSB21-40 | Adobe Dimension៖មានចំណុចខ្សោយ១ត្រូវបានជួសជុល។
-APSB21-42 | Adobe Illustrator៖ ចំណុខ្សោយខ្លាំង២ និងសំខាន់១ត្រូវបាន
ជួសជុល។
-APSB21-45 | Adobe Framemaker៖ ចំណុចខ្សោយ១ត្រូវបានជួសជុល
-APSB21-51 | Adobe Acrobat and Reader៖ចំណុខ្សោយខ្លាំង១៤ និងសំខាន់៥​ ត្រូវបានជួសជុ
-APSB21-53 | Adobe Bridge៖ចំណុចខ្សោយខ្លាំង៤ និងចំណុខងាយរងគ្រោះ១ ត្រូវបានជួសជុល។
សរុបមកក្រុមហ៊ុន Adobe បានផ្តល់ការជួសជុលភាពងាយរងគ្រោះចំនួន២៨។

ក្នុងករណីដែលអ្នកប្រើ​ប្រើបានប្រើមុខងារធ្វើបច្ចុប្បន្នភាពស្វ័យប្រវត្តនោះ( auto-update) អ្នកអាចអនុវត្តតាមជំហានខាងក្រោម៖
សូមចូលទៅកាន់ Help > Check for Updates។ ការធ្វើបច្ចុប្បភាពពេញលេញអាចចូលទៅក្នុង Download Center របស់ក្រុមហ៊ុន Adobe៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន bleepingcomputer ចុះផ្សាយថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here