កម្មវិធីស៊ើបអង្កេត Pegasus មានគោលដៅឆ្ពៅទៅរកសកម្មជន

0

សកម្មជនសិទ្ធិមនុស្ស អ្នកសារព័ត៌មាន និងក្រុមអ្នកច្បាប់ជុំវិញពិភពលោកបានក្លាយទៅជាជន រងគ្រោះដោយសារមេរោគនៅក្នុងទូរស័ព្ទ បើយោងតាមរបាយការណ៍។

មានលេខទូរស័ព្ទរហូតទៅដល់ ៥០ពាន់លេខនៅក្នុងបញ្ជីឈ្មោះ។ ក្រុមមនុស្សដែលចាប់អារម្មណ៍ ទៅលើក្រុមហ៊ុន NSO បានជឿជាក់ថាក្រុមហ៊ុននេះបានធ្វើឱ្យលេចព័ត៌មានសំខាន់របស់អតិថិជន ។

មិនច្បាស់ថាតើបញ្ជីឈ្មោះនោះចេញពីណាមកទេ ឬក៏ជាលេខទូរស័ព្ទរបស់អ្នកណាខ្លះដែលបានហេគ នោះដែរ។

NSO បានបដិសេដថាខ្លួនមិនបានធ្វើអ្វីខុសនឹងច្បាប់នោះទេ។

វាបានថ្លែងថា កម្មវិធីគឺមានបំណងប្រើប្រាស់ប្រឆាំងនឹងឧក្រឹដ្ឋកម្ម និងភារវកម្ម និងត្រូវបានបង្កើត ឡើងសម្រាប់ផ្នែកយោធា អ្នកអនុវត្តន៍ច្បាប់ និងភ្នាក់ងារវ័យឆ្លាតមកពីប្រទេសដែលមានកំណត់ត្រាថា ឱ្យតម្លៃទៅលើសិទ្ធិមនុស្សបានល្អតែប៉ុណ្ណោះ។

នៅក្នុងសារ វាបាននិយាយថាការស៊ើបអង្កេតដែលធ្វើឡើងដោយ Paris-based NGO Forbidden Stories និងក្រុមការពារសិទ្ធិមនុស្សអន្តរជាតិ Amnesty គឹ ”ធ្វើការសន្និដ្ឋានខុស និងគ្មានភស្តុតាងទេ”។

ការចោទប្រកាន់លើការប្រើប្រាស់កម្មវិធីតាមដាន Pegasus កាលពីថ្ងៃអាទិត្យ បង្ហោះដោយ Washington Post, the Guardian, Le Monde និងសារព័ត៌មានចំនួន ១៤ផ្សេងទៀតនៅជុំវិញ ពិភពលោក។

កម្មវិធីស៊ើបអង្កេត Pegasus ដំណើរការលើទូរស័ព្ទ iPhone and Android អាចទាញយកសារ រូបថត និង អ៊ីម៉ែល, record calls និង microphone ដំណើរការដោយសម្ងាត់ទៀតផង។

ការធ្វើតេស្តកោសល្យវិច្ច័យនៅលើទូរស័ព្ទពីរបីគ្រឿងជាមួយនឹងលេខទូរស័ព្ទដែលមានក្នុងបញ្ជីខាងលើបានបង្ហាញថា ច្រើនជាងពាក់កណ្តាលបានបង្ហាញពីការតាមដាន (spyware)។

ការចោទប្រកាន់នេះមិនមែនជារឿងថ្មីទេ តែបញ្ហាថ្មីនោះគឺថាការចោទប្រកាន់ទៅលើមនុស្សដែលគ្មាន កំហុស។ ជិត ២០០អ្នកសារព័ត៌មានមកពី ២១ប្រទេស មានលេខទូរស័ព្ទរបស់ពួកគេនៅក្នុងបញ្ជី និង អ្នកមានតួនាទីនៅក្នុងសង្គមជាច្រើននាក់ទៀតក៏ត្រូវបានបង្ហាញផងដែរ។

ការចោទនេះនឹងធ្វើឱ្យប៉ះពាល់ទៅដល់កេរ្តិ៍របស់ពួកគេ ប៉ុន្តែមិនបានប៉ះពាល់ទៅដល់ស្ថាប័នហិរញ្ញវត្ថុ ទេ។ មានក្រុមហ៊ុនឯកជនជាច្រើនអាចផលិតកម្មវិធីតាមដាន (spy tools) ដែល NSO បានលក់ទៅឱ្យ នោះ វាច្បាស់ណាស់ថាគ្មានច្បាប់ទីផ្សារស្តីពីកម្មវិធីកំពុងតែកើនឡើង។

ប្រភពព័ត៌មាន៖ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១
ប្រែសម្រួលដោយ៖ កញ្ញា

LEAVE A REPLY

Please enter your comment!
Please enter your name here