Instagram ណែនាំមុខងារថ្មីដើម្បីការពារសុវត្ថិភាពគណនីពីការគេហេគ

0

កម្មវិធី Instagram បានបើកដំណើរការមុខងារថ្មីហៅថា“ត្រួតពិនិត្យសន្តិសុខ(‘Security Checkup)” ដើម្បីជួយសម្រួលដល់អ្នកប្រើប្រាស់ ដែលធ្លាប់ត្រូវបានគេលួច(ហេគ)ចូល។

Security Checkup គឺជាមុខងារថ្មីមួយដែលជួយឲ្យអ្នកប្រើប្រាស់ដកគណនីរបស់ពួកគេឲ្យរួចផុតពីការហេគមកវិញបាន។ មុខងារនេះថែមទាំងអាចធ្វើការពិនិត្យលើសកម្មភាពលុកចូលគណនី ពិនិត្យមើលលើព័ត៌មានប្រវត្តិ រូបបញ្ជាក់គណនីដែលចែករំលែកព័ត៌មានលុកចូល និងធ្វើបច្ចុប្បន្នភាពព័ត៌មានទំនាក់ទំនងគណនីដូចលេខទូរស័ព្ទនិងអាសយដ្ឋានអ៊ីម៉េលជាដើម។

វិធីសាស្ត្រមួយចំនួនដែលអាចជួយឲ្យគណនី IG របស់អ្នកកាន់តែមានសុវត្ថិភាព
១)មុខងារសុវត្ថិភាពពីរកត្តា (Two-Face authentication)៖ ប្រើលេខទូរស័ព្ទ និងម៉េល
២)អាប់ដេតលេខទូរស័ព្ទ និងម៉េល
៣)IG មិនមានមុខងារ ឬត្រូវផ្ញើសារទៅអ្នកផ្ទាល់នោះទេ
៤)រាយការណ៍ពីមាតិការមិនល្អ ឬគួរឲ្យសង្ស័យបាន
៥)បើកដំណើរការមុខងារស្នើសុំលុកចូលគណនី

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន gbhackers ចុះផ្សាយថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here