កិច្ចការពារលើហាងអនឡាញរបស់អ្នកគឺជាដំណើរការដែលត្រូវធ្វើជាបន្តបន្ទាប់ ដោយពេលខ្លះវារាងស្មុគស្មាញទាក់ទងនឹងការខិតការពារសុវត្ថិភាពដើម្បីឲ្យហាងរបស់អ្នកប្រើបានយូរឆ្នាំ និងទទួលបានកិច្ចការពារសុវត្ថិភាពកម្រិតខ្ពស់តាមអ៊ីនធឺរណិត។ បើមិនដូច្នោះទេ ហាងអនឡាញរបស់អ្នកនឹងត្រូវបានបិទ។
ថ្ងៃនេះអ្នកនឹងទទួលបានការណែរនាំពីរបៀបការពារសមញ្ញមួយចំនួនដើម្បីការពារសុវត្ថិភាពហាងអនឡាញរបស់អ្នកតាមជំហានងាយៗចំនួន ៧យ៉ាងដូចខាងក្រោម៖
១)ផ្ទៀងផ្ទាត់ ឬតាមដានទំព័រហាងរបស់អ្នក៖អ្នកផ្តល់សេវាជំនួយហាងអនឡាញរបស់អ្នកត្រូវតែជាអ្នកជំនាញជឿជាក់បាន ព្រោះពួកគេទទួលខុសត្រូវខ្ពស់ក្នុងកិច្ចការពារកេរ្តិ៍ឈ្មោះតាមអ៊ិនធឺរណិតរបស់ហាងអនឡាញរបស់អ្នក ហើយការលេចធ្លាយទិន្នន័យអាចជះឥទ្ធិពលអាក្រក់ដល់ហាងរបស់អ្នក។ មានប្រភេទគេហទំព័រជាច្រើនដែលនឹងផ្តល់ឱ្យអ្នកនូវលក្ខណៈពិសេសផ្សេងៗគ្នា ជាមួយនឹងកម្រិតសុវត្ថិភាពខុសគ្នា ដែលអ្នកផ្តល់សេវាកម្មផ្តល់ឲ្យហាងអនឡាញរបស់អ្នក។
២)ធ្វើបច្ចុប្បន្នភាពកម្មវិធីរបស់អ្នកឲ្យទៀងទាត់
៣)ផ្ទៀងផ្ទាត់លេខកូដសម្ងាត់របស់អ្នក ឬប្រើលេខសម្ងាត់ដែលវែងនិងរឹងមាំ
៤)តម្លើង Firewall
៥)ត្រួតពិនិត្យមើលកម្មវិធី Plugins ឲ្យបានទៀងទាត់
៦)ត្រូវចេះចម្លងទិន្ន័យទុក ព្រោះទិន្ន័យអាចរងការបាត់បង់តាមរយៈការគាំងវ៉ិបសាយ ឬពីការវាយប្រហារនានា
៧)រៀនសូត្របន្ថែម ព្រោះបច្ចេកវិទ្យាថ្មីរហូត ហើយវិធីសាស្ត្រខាងលើអាចហួសសម័យ
នៅពេលណាមួយ។
ដូច្នេះ អ្នកត្រូវបន្តរៀននូវអ្វីដែលថ្មីថែមជានិច្ចទើបអាចការពារហាងអនឡាញរបស់អ្នកបានយូរ៕
ប្រែសម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន gbhackers ចុះផ្សាយថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១