WiFiDemon ជាកំហុសមួយក្នុងទូរស័ព្ទ iPhone អាចឲ្យហេគឃ័របញ្ជាកូដពីចម្ងាយបាន

0

ថ្មីៗនេះ អ្នកជំនាញខាងសុវត្ថិភាពទូរស័ព្ទនៅក្រុមហ៊ុន zecOps បានរកឃើញកំហុសមួយនៅក្នុងទូរស័ព្ទ iPhone នៅខែមុន ដោយកំហុសនោះបានបង្កការរំខានដល់ការភ្ជាប់បណ្តាញឥតខ្សែនៅពេលវាភ្ជាប់ទៅកាន់បណ្តាញជាក់លាក់។

កំហុសនោះត្រូវបានគេហៅថា WiFiDemon ហើយវាជាភាពងាយរងគ្រោះនៃការប្រតិបត្តិកូដពីចម្ងាយ។ លើសពីនេះ នៅពេលវាអនុវត្តប្រតិបត្តិការ វាមិនបានតម្រូវឱ្យមានអន្តរាគមន៏(ការប្រើប្រាស់ ឬចុច)ណាមួយពីអ្នកប្រើប្រាស់ឡើយ។

សូមបញ្ជាក់ថា Wi-Fi គឺជាផ្នែកមួយដ៏សំខាន់នៅក្នុងទូរស័ព្ទប្រភេទស្មាតហ្វូន។ ចំណែក wifid គឺជាមុខងារមួយដែលរៀបចំក្នុងការគ្រប់គ្រងការតភ្ជាប់ជាមួយ WiFi និងមានដំណើរការជា root។

វិធីសាស្រ្តការពារខ្លួន៖
-កុំភ្ជាប់ជាមួយបណ្តាញ WiFi ដែលមិនស្គាល់
-ចុចចូល Settings –> WiFi –> Auto-Join Hotspot –> កុំបិទមុខងារ WiFi Auto-Join feature៕

ប្រែសម្រួល​៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន gbhackers ចុះផ្សាយថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here