ក្រុមហេគឃ័រជនជាតិចិនទទួលខុសត្រូវចំពោះការវាយប្រហារលើម៉ាស៊ីនមេ Microsoft Exchange Server

0

របាយការណ៍ស្រាវជ្រាវថ្មីរបស់ចក្រភពអង់គ្លេស និងអង្គភាព NCSC ជាមួយក្រុមហ៊ុន Alias បានបង្ហាញថា ក្រុមហេគឃ័រចិនបានទទួលខុសត្រូវចំពោះការវាយប្រហារតាមអ៊ីនធឺរណិតទ្រង់ទ្រាយធំមួយនៅលើបណ្តាញកុំព្យូទ័រនៅជុំវិញពិភពលោកតាមរយៈការកេងចំណេញពីភាពងាយរងគ្រោះរបស់ម៉ាស៊ីន Microsoft Exchange Server ។

ក្រុមហេគឃ័រ ដែលទទួលបានការឧបត្ថម្ភពីរដ្ឋចិន មានឈ្មោះថា HAFNIUM។ក្រុមហេគឃ័រនោះបានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារដ៏ធំមួយ
ដែលបានកើតឡើងនៅដើមឆ្នាំ។

HAFNIUM គឺជាក្រុមហេគឃ័រមួយក្នុងចំណោមក្រុមហេគឃ័រ APT ដែលមានទំនាក់ទំនងជាមួយរដ្ឋចិន ហើយក្រុមនេះទទួលខុសត្រូវក្នុងប្រតិបត្តិការវាយប្រហារទ្រង់ទ្រាយធំដោយមានជំនួយពីឧបករណ៍ និងបច្ចេកទេសលួចស្តាប់ទំនើប។ ការវាយប្រហារនេះបណ្តាលឱ្យក្រុមហ៊ុនច្រើនជាងចំនួន ៣០,០០០ក្រុមហ៊ុននៅសហរដ្ឋអាមេរិក និងអង្គភាពចំនួនរាប់ពាន់រងផលប៉ះពាល់ជាសាកល។

គួរបញ្ជាក់ផងដែរថា ក្នុងអំឡុងពេលនៃការវាយប្រហារទ្រង់ទ្រាយធំនេះ ភាពងាយរងគ្រោះបានជះឥទ្ធិពលដល់កំណែ 2013 2016 និង2019 ហើយកំហុសទាំងនោះរងការបំពាន ដែលជាចំណែកមួយនៃខ្សែសង្វាក់វាយប្រហារ។

យោងតាមប្រភពប្រធានផ្នែកប្រតិបត្តិការ NCSC បានឲ្យដឹងថា ការវាយប្រហារទៅលើម៉ាស៊ីនមេរបស់ Microsoft Exchange គឺជាឧទាហរណ៍ជាក់ស្តែងដ៏សំខាន់មួយទៀត ដែលបានបញ្ជាក់ពីសកម្មភាពបង្កក្តីអន្តរាយរបស់ក្រុមហេគឃ័រដែលមានការគាំទ្រពីរដ្ឋ ចិននៅក្នុងបណ្តាញអ៊ីនធឺរណិត។

រដ្ឋាភិបាលចិនមិនបានអើពើនឹងការអំពាវនាវម្តងហើយម្តងទៀតដើម្បីបញ្ចប់យុទ្ធនាការដែលមិនចេះពិចារណារបស់ខ្លួននោះទេ ហើយថែមទាំងបានកំណត់ទិសដៅជាបន្តបន្ទាប់តាមរយៈអ្នកគំរាមកំហែងដែលទទួលបានការគាំទ្រដោយរដ្ឋ និងមិនព្រមធ្វើការឆ្លើយតបណាមួយនៅពេលចាប់បានសកម្មភាពហេគ៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន gbhackers ចុះផ្សាយថ្ងៃទី២០​ ខែកក្កដា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here